កីឡា
លក្ខខណ្ឌនេះ វិសាខា ភាគរយខ្ពស់ជួប ក្រសួងមហាផ្ទៃ វគ្គ ៨ ក្រុមចុងក្រោយ ពានសម្តេច ស ខេង
ការប្រកួតកីឡាបាល់ទះពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៤ បានបញ្ចប់វគ្គសន្សំពិន្ទុក្នុងពូលហើយ បន្ទាប់ពីដំណើរការប្រកួតតាំងពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ ២០២៦។

ក្រុមលេខ ១ និងលេខ ២ នៃពូលទាំង ៨ បានឡើងទៅកាន់វគ្គ ១៦ ក្រុមចុងក្រោយ។ នៅវគ្គនេះ ក្រុមខ្លាំងៗមិនទាន់ប៉ះគ្នាឡើយ ដោយសាររូបមន្តការប្រកួតគឺត្រូវឲ្យក្រុមលេខ ២ ចាប់ឆ្នោតប៉ះក្រុមលេខ ១ ក្នុងពូល។ ឧទាហរណ៍ ក្រុមលេខ ១ ពូល A មិនប៉ះក្រុមលេខ ២ ពូល A ឡើយ ប៉ុន្តែអាចប៉ះក្រុមលេខ ២ ពូល B, C, D, E, F, G, និង H ដោយអាស្រ័យលើការចាប់ឆ្នោត។

គណៈកម្មការរៀបចំការប្រកួតបានកំណត់រួចហើយថា វគ្គ ១៦ ក្រុមចុងក្រោយ ក្រុមស្នងការដ្ឋានខេត្តព្រៃលេខ ១ ពូល A ស្ថិតលេខរៀងប្រកួតទី៥៣, ក្រុមស្នងការខេត្តព្រះសីហនុ លេខ ១ ពូល B ស្ថិតលេខរៀងប្រកួតទី៥៤, ក្រុមកងពលធំអន្តរាគមន៍លេខ៣ លេខ ១ ពូល C ស្ថិតនៅលេខរៀងប្រកួតទី៥៧, ក្រុមបញ្ជាការដ្ឋានអង្គរក្ស A លេខ ១ ពូល D ស្ថិតនៅលេខរៀងប្រកួតទី៥៨, ក្រុមស្នងការរាជធានីភ្នំពេញ លេខ ១ ពូល E ស្ថិតលេខរៀងប្រកួតទី៥៩, ក្រុមស្នងការខេត្តស្វាយរៀង លេខ ១ ពូល F ស្ថិតនៅលេខរៀងប្រកួតទី៦០, ក្រុមក្រសួងមហាផ្ទៃ លេខ ១ ពូល G ស្ថិតនៅលេខរៀងប្រកួតទី៦៣ និងក្រុមបាល់ទះវិសាខា លេខ ១ ពូល H ស្ថិតនៅលេខរៀងប្រកួតទី៦៤។
នៅវគ្គ ៨ ក្រុមចុងក្រោយ គឺ ក្រុមឈ្នះគូទី៥៣ ត្រូវប៉ះ ក្រុមឈ្នះគូទី៥៤, ក្រុមឈ្នះគូទី៥៧ ត្រូវប៉ះ ក្រុមឈ្នះគូទី៥៨, ក្រុមឈ្នះគូទី៥៩ ត្រូវប៉ះ ក្រុមឈ្នះគូទី៦០ ហើយក្រុមឈ្នះគូទី ៦៣ ត្រូវប៉ះ ក្រុមឈ្នះគូទី៦៤។

ប្រការនេះមានន័យថា ក្រុមក្រសួងមហាផ្ទៃ ស្ថិតនៅលេខរៀងប្រកួតទី ៦៣ មានភាគរយខ្ពស់មែនទែន អាចប៉ះ ក្រុម វិសាខា ដែលស្ថិតនៅលេខរៀងប្រកួតទី ៦៤។ ទោះបីជាយ៉ាងណា មុនពេលជួបគ្នា ក្រុមទាំងពីរត្រូវយកឈ្នះនៅវគ្គ ១៦ ក្រុមចុងក្រោយរៀងៗខ្លួនជាមុនសិន។ ជាមួយគ្នានេះ ក្រុមស្នងការខេត្តស្វាយរៀង ក៏មានភាគរយខ្ពស់ជួប ក្រុមស្នងការរាជធានីភ្នំពេញដែរ។

សូមបញ្ជាក់ថា ការចាប់ឆ្នោតជ្រើសរើសដៃគូវគ្គ ១៦ ក្រុមចុងក្រោយ ធ្វើនៅវេលាម៉ោង ៩ ព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០២៦។ នៅថ្ងៃនោះក៏ចាប់ផ្តើមការប្រកួតផ្នែកនារីដែរ។

ខាងក្រុមជាក្រុមលេខ ១ ប្រចាំពូលអាចប៉ះដៃគូក្រុមលេខ ២
- លេខ ១ ពូល A គឺ ព្រៃវែង អាចប៉ះ ត្បូងឃ្មុំ, កំពង់ឆ្នាំង, ពោធិ៍សាត់, អង្គរក្ស (B), មណ្ឌលគិរី, សៀមរាប និង កោះកុង
- លេខ ១ ពូល B គឺ ព្រះសីហនុ អាចប៉ះ ព្រះវិហារ, កំពង់ឆ្នាំង, ពោធិ៍សាត់, អង្គរក្ស (B), មណ្ឌលគិរី, សៀមរាប និង កោះកុង
- លេខ ១ ពូល C គឺ កងពលអន្តរាគមន៍លេខ៣ អាចប៉ះ ព្រះវិហារ, ត្បូងឃ្មុំ, ពោធិ៍សាត់, អង្គរក្ស (B), មណ្ឌលគិរី, សៀមរាប និង កោះកុង
- លេខ ១ ពូល D គឺ បញ្ជាការដ្ឋានអង្គរក្ស (A) អាចប៉ះ ព្រះវិហារ, ត្បូងឃ្មុំ, កំពង់ឆ្នាំង, អង្គរក្ស (B), មណ្ឌលគិរី, សៀមរាប និង កោះកុង
- លេខ ១ ពូល E គឺ រាជធានីភ្នំពេញ អាចប៉ះ មណ្ឌលគិរី, សៀមរាប, កោះកុង, ព្រះវិហារ, ត្បូងឃ្មុំ, កំពង់ឆ្នាំង និង ពោធិ៍សាត់
- លេខ ១ ពូល F គឺ ស្វាយរៀង អាចប៉ះ អង្គរក្ស (B), សៀមរាប, កោះកុង, ព្រះវិហារ, ត្បូងឃ្មុំ, កំពង់ឆ្នាំង និង ពោធិ៍សាត់
- លេខ ១ ពូល G គឺ ក្រសួងមហាផ្ទៃ អាចប៉ះ អង្គរក្ស (B), មណ្ឌលគិរី, កោះកុង, ព្រះវិហារ, ត្បូងឃ្មុំ, កំពង់ឆ្នាំង និង ពោធិ៍សាត់
- លេខ ១ ពូល H គឺ វិសាខា អាចប៉ះ សៀមរាប, មណ្ឌលគិរី, អង្គរក្ស (B), ពោធិ៍សាត់, កំពង់ឆ្នាំង, ត្បូងឃ្មុំ និង ព្រះវិហារ
អត្ថបទ៖ វិរបុត្រ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


