សេដ្ឋកិច្ច
ការនាំចូលបង្កងពីក្រៅប្រទេស កំពុងប៉ះពាល់ដល់អ្នកចិញ្ចឹមក្នុងស្រុក
ប្រធានសមាគមបង្កងខេត្តតាកែវ លោក ស៉ាប់ សារុន បានឱ្យ«កម្ពុជាថ្មី» ដឹងនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នេះថា បច្ចុប្បន្នបង្កងតាកែវបាននិងកំពុងប្រឈមបញ្ហាទីផ្សារ ដោយសារតែការហូចូលពីបង្កងខាងក្រៅកំពុងវាយលុកលើទីផ្សារខ្លាំង។

លោក ស៉ាប់ សារុន លើកឡើងថា បច្ចុប្បន្ននេះបង្កងតាកែវកំពុងប្រឈមទៅនឹងបញ្ហាទីផ្សារខ្លាំង ដោយសារតែបង្កងពីខាងក្រៅហូចូលច្រើនហួសប្រមាណ និងលក់ក្នុងតម្លៃថោក ដែលធ្វើឱ្យបន្ទាបតម្លៃបង្កងក្នុងស្រុក។
តែទោះជាយ៉ាងណាត្បិតថាបង្កងខាងក្រៅហូចូលច្រើនក្តី ប៉ុន្តែប្រជាពលរដ្ឋនៅស្រុកនៅតែបន្តចិញ្ចឹមជាធម្មតា ដោយហេតុថា ប្រជាពលរដ្ឋដែលបានដឹងពីរសជាតិ និងស្គាល់ពីបង្កងធម្មជាតិ គឺនៅតែមានតម្រូវការ ព្រោះបង្កងចិញ្ចឹមតាមធម្មជាតិ ទោះតូចៗបន្តិច និងមានតម្លៃរាងថ្លៃបន្តិច តែសាច់ស្វិតឆ្ងាញ់ មិនដូចបង្កងនាំចូលឡើយ។

បើយោងតាមលោកសារុន បច្ចុប្បន្នបង្កងតាកែវអាចលក់ចេញបានក្នុងមួយថ្ងៃប្រមាណ ១០គីឡូ ទៅ ២០គីឡូប៉ុណ្ណោះ ដោយសារតែបង្កងខាងក្រៅសម្រុកនាំចូលខ្លាំង។ ក្នុងនោះបង្កងលេខ៣ លក់បានចន្លោះពី ៤ ម៉ឺនរៀលទៅ ៥ ម៉ឺនរៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម ដោយឡែកបង្កងលេខ២ លក់បានតែ ៧ ម៉ឺនរៀលក្នុងមួយគីឡូក្រាម ធ្លាក់ចុះ ១ ម៉ឺនរៀល កាលពីមុនលក់ក្នុងតម្លៃ ៨ ម៉ឺនរៀលក្នុងមួយគីឡូក្រាម។

សូមជម្រាបថា កាលពីឆ្នាំ២០២៥ កន្លងទៅ បង្កងតាកែវប្រមូលទិន្នផលសរុបបានប្រមាណជិត ១០តោន ដើម្បីលក់ផ្គត់ផ្គង់នៅលើទីផ្សារ។ បច្ចុប្បន្នខេត្តតាកែវមានជិត ១០ កសិដ្ឋាន តាមស្រុកមួយចំនួនដូចជា ស្រុកអង្គរបុរី ស្រុកបុរីជលសារ ស្រុកកោះអណ្ដែត និងនៅក្នុងទីរួមខេត្តតាកែវផ្ទាល់។ ចំពោះកសិដ្ឋានទាំងអស់មានទំហំចាប់ពី ៤-៨ ហិតា ឬខ្លះទៀត ១០-៣០ហិតា ជាដើម៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


