សេដ្ឋកិច្ច
រដ្ឋអនុម័តការលើកលែងពន្ធលើចំណេញមូលធនសម្រាប់ផលិតផលក្នុងវិស័យមូលបត្រ
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ បានប្រកាសអនុម័តដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវការលើកលែងពន្ធលើចំណេញមូលធនសម្រាប់ផលិតផលក្នុងវិស័យមូលបត្រ សំដៅធ្វើយ៉ាងដើម្បីទាក់ទាញវិស័យឯកជនធ្វើការបោះផ្សាយមូលបត្រនៅលើផ្សារមូលបត្រកម្ពុជា ដែលត្រូវបានចាត់ទុកថាជាប្រភពទុនថ្មី។

នៅក្នុងសេចក្តីជូនដំណឹងរបស់ និយ័តករមូលបត្រកម្ពុជា (SERC) បានគូសបញ្ជាក់ឱ្យដឹងថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអនុម័តដាក់ឱ្យប្រើប្រាស់ប្រកាសលេខ ១៣៣ សហវ.ប្រក.ន.ម.ក. ចុះថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ស្តីពីការលើកលែងពន្ធលើចំណេញមូលធនសម្រាប់ផលិតផលក្នុងវិស័យមូលបត្រ។
ការសម្រេចដាក់ឱ្យប្រើប្រាស់នូវការលើកលែងពន្ធលើចំណេញមូលធនសម្រាប់ផលិតផលក្នុងវិស័យមូលបត្រនេះ គឺធ្វើឡើងនៅក្នុងគោលបំណងផ្តល់ការលើកលែងពន្ធលើចំណេញ មូលធនសម្រាប់ផលិតផលមូលបត្រស្របតាមអនុក្រឹត្យលេខ ៣៩ អនក្រ.បក ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ស្តីពីការលើកទឹកចិត្តពន្ធដារក្នុងវិស័យមូលបត្រ និងការពន្យារពេលអនុវត្តពន្ធលើចំណេញមូលធនសម្រាប់ ផលិតផលផ្សេងទៀតក្នុងវិស័យមូលបត្រ។

តាមរយៈសេចក្តីជូនដំណឹងខាងលើ និយ័តករមូលបត្រកម្ពុជា សង្ឃឹមថាវិនិយោគសាធារណៈ ក្រុមហ៊ុនក្នុងវិស័យមូលបត្រ និងសាធារណជន ជ្រាបជាព័ត៌មាន៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


