កីឡា
ភ្នំពេញក្រោន មានប្រៀបកីឡាករបរទេសលើព្រះខ័នរាជស្វាយរៀង មុនជួបគ្នាពាន ACGL
ក្រុមខ្លាំង ២ របស់ កម្ពុជា គឺ ព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោន សុទ្ធតែបានត្រៀមខ្លួនយ៉ាងល្អមុនការប្រកួតវគ្គ ៨ ក្រុមចុងក្រោនពាន AFC Challenge League មកដល់។ ជាមួយគ្នានេះ ពួកគេបានបន្ថែមកីឡាករបរទេសថ្មីល្អៗមួយចំនួន មុនការចុះឈ្មោះកីឡាករត្រូវបានបិទបញ្ចប់។

ការចុះឈ្មោះកីឡាករសម្រាប់ប្រជែងពាន ACGL វគ្គចាញ់ធ្លាក់ បានបិទបញ្ចប់ជាផ្លូវការហើយ កាលពីថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០២៦។ គិតត្រឹមពេលនេះ ព្រះខ័នរាជស្វាយរៀង មានកីឡាករបរទេសចំនួន ៨ នាក់។ ចំណែក ភ្នំពេញក្រោន វិញ មានសមាសភាពកីឡាករបរទេសលើស ៣ នាក់ ពោលគឺមានសរុបដល់ ១១ នាក់។

ព្រះខ័នរាជស្វាយរៀង មានកីឡាករបរទេសស្រាប់ក្នុងដៃ នាមុនទីផ្សារដោះដូរកីឡាករខែ មករា ចំនួន ៦ នាក់ រួមមានខ្សែការពារសញ្ជាតិ ជប៉ុន Takashi Odawara, ខ្សែការពារសញ្ជាតិ ម៉ារ៉ុក Faris Hammouti, ខ្សែបម្រើសញ្ជាតិ ជប៉ុន Ryo Fujii, ខ្សែបម្រើប្រយុទ្ធសញ្ជាតិ ប្រេស៊ីល Cristian Roque, ខ្សែប្រយុទ្ធសញ្ជាតិ ប្រេស៊ីល Patrick Robson និង ខ្សែប្រយុទ្ធសញ្ជាតិ ហ្គាណា Kwame Peprah។
ឈានចូលខែ មករា ឆ្នាំ ២០២៦ ព្រះខ័នរាជស្វាយរៀង បាននាំចូលកីឡាករបរទេសថ្មី ២ រូបទៀត ដើម្បីប្រើប្រាស់ក្នុងលីគកំពូល កម្ពុជា ពានសម្តេចតេជោ និងជាពិសេសពាន ACGL រួមមានខ្សែប្រយុទ្ធស្លាបសញ្ជាតិ ព័រទុយហ្គាល់ Tiago Alves និងខ្សែបម្រើប្រយុទ្ធសញ្ជាតិ ស្កុតលែនដ៍ Connor Shields។

ងាកមកកាន់ ភ្នំពេញក្រោន វិញ គឺហាក់ត្រៀមខ្លួនខ្លាំងមែនទែនក្នុងពាន ACGL រដូវកាលននេះ ដោយពួកគេបាននាំចូលកីឡាករបរទេសសរុបរហូតដល់ទៅ ១១ នាក់ឯណោះ។ ពីដើមឡើយ ភ្នំពេញក្រោន មានកីឡាករបរទេស ៨ នាក់រួចស្រេចទៅហើយ ប៉ុន្តែថ្មីៗនេះ នាមុនការចុះឈ្មោះកីឡាករបិទបញ្ចប់ ពួកគេបាននាំចូលកម្លាំងបរទេសថ្មី ៣ នាក់បន្ថែមទៀត។

សមាសភាពកីឡាករបរទេសរបស់ ភ្នំពេញក្រោន បច្ចុប្បន្នរួមមានខ្សែការពារសញ្ជាតិ ហូល្លង់ Rick Ketting, ខ្សែការពារសញ្ជាតិ រ៉ូម៉ានី Raul Feher, ខ្សែការពារសញ្ជាតិ អ៉ីតាលី Pape Lo, ខ្សែការពារសញ្ជាតិ កូរ៉េខាងត្បូង Park Yi-young, ខ្សែបម្រើសញ្ជាតិ កាណាដា Deigo Gutierrez, ខ្សែបម្រើប្រយុទ្ធសញ្ជាតិ កូរ៉េខាងត្បូង Sei-in Kim, ខ្សែប្រយុទ្ធស្លាបសញ្ជាតិ កូឡុំប៉ី Makerlo Tellez, ខ្សែប្រយុទ្ធស្លាបសញ្ជាតិ ប្រេស៊ីល Breninho, ខ្សែបម្រើប្រយុទ្ធសញ្ជាតិ អ៊ុយក្រែន Maksym Pryadun, ខ្សែប្រយុទ្ធសញ្ជាតិ នូវែលហ្សេឡង់ Moses Dyer និងខ្សែប្រយុទ្ធសញ្ជាតិ អ៊ុយក្រែន Valeriy Gryshyn។

គួរបញ្ជាក់ជាថ្មី ថា ក្រុម ព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោន នឹងត្រូវជួបគ្នា ក្នុងវគ្គ ៨ ក្រុមចុងក្រោយពាន ACGL ២ ជើង ដោយជើងទី ១ ធ្វើនៅពហុកីឡដ្ឋានជាតិ អូឡាំពិក ថ្ងៃទី ៥ ខែ មីនា និងជើងទី ២ ធ្វើនៅ ពហុកីឡដ្ឋានជាតិមរតកតេជោ ថ្ងៃទី ១២ ខែ មីនា ឆ្នាំ ២០២៦៕
អត្ថបទ៖ សេម កុសល
-
សេដ្ឋកិច្ច១៧ ម៉ោង agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក Vance ថា ការចរចាជាមួយអ៊ីរ៉ង់ រីកចម្រើនខ្លះៗហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
សន្តិសុខសង្គម៧ ថ្ងៃ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
កីឡា៥ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ អ្នកស្រាវជ្រាវរកឃើញសាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗដែនដីអាណាចក្រខ្មែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបំពេញលក្ខខណ្ឌយ៉ាងហោចណាស់ ១ ក្នុងចំណោម ១០ ទើបអាចចុះបញ្ជីក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក


