Connect with us

កីឡា

កំពង់ដេវ៉ា ជាប់ Top 6 ក្នុងលីគកម្ពុជា ខណៈ វិសាខា ធ្លាក់ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ

បានផុស

នៅ

ការប្រកួតប្រជែងលីគកំពូល កម្ពុជា (Cambodian Premier League) រដូវកាល ២០២៥-២០២៦ នេះ បានរកឃើញក្រុមចំណាត់ថ្នាក់លំដាប់កំពូលទាំង ៦ ផ្លូវការហើយ ខណៈរឿងដ៏ភ្ញាក់ផ្អើល គឺ អឹមអូអាយ កំពង់ដេវ៉ា ជាប់ ខណៈ វិសាខា ធ្លាក់ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រក្លិប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម វិសាខា បានធ្លាក់ចេញពីចំណាត់ថ្នាក់លំដាប់កំពូលទាំង ៦ ហើយ បន្ទាប់ពីចាញ់ក្រុម ភ្នំពេញក្រោន ក្នុងលទ្ធផល ១-២ នៅកីឡដ្ឋានភ្នំពេញក្រោន នាល្ងាចថ្ងៃ សៅរ៍ ទី ២១ ខែ កុម្ភៈ ឆ្នាំ ២០២៦។ នេះជាលើកដំបូងហើយ សម្រាប់ក្រុមសម្បូរធន់ធានមួយនេះ ដែលបានធ្លាក់ចេញពីចំណាត់ថ្នាក់កំពូលទាំង ៦ ចាប់តាំងពីពួកគេបានឡើងមកលេងលីគកំពូល កម្ពុជា នៅឆ្នាំ ២០១៨។

ងាកមកកាន់ក្រុម អឹមអូអាយ កំពង់ដេវ៉ា វិញ បានក្លាយជាក្រុមចុងក្រោយគេ ដែលបានជាប់ក្នុងចំណាត់ថ្នាក់លំដាប់កំពូលទាំង ៦ បន្ទាប់ពីមុននេះ យកឈ្នះលើក្រុម អាយអេសអាយ ដង្កោរសែនជ័យ នៅកីឡដ្ឋាន អាយអេសអាយ ក្នុងលទ្ធផល ២-០។

ក្រុម ៥ ទៀត ដែលបានជាប់ចំណាត់ថ្នាក់កំពូលទាំង ៦ នេះរួចជាស្រេចហើយ រួមមាន ព្រះខ័នរាជស្វាយរៀង ភ្នំពេញក្រោន ណាហ្គាវើលដ៍ អង្គរថាយហ្គើរ បឹងកេត និងចុងក្រោយ អឹមអូអាយ កំពង់ដេវ៉ា

គួរបញ្ជាក់ ថា ការប្រកួតជុំទី ២ ក្នុងលីគកំពូល កម្ពុជា នៅសល់ ២ គូទៀត ដែលនឹងត្រូវជួបគ្នានៅថ្ងៃ អាទិត្យ ទី ២១ ខែ កុម្ភៈ ឆ្នាំ ២០២៦ ក្នុងនោះក្រុម គិរីវង្សសុខសែនជ័យ ត្រូវជួបក្រុមកំពូលតារាង ព្រះខ័នរាជស្វាយរៀង និងមួយគូទៀតក្រុម អង្គរថាយហ្គើរ ត្រូវជួបក្រុម កងយោធពលខេមរភូមិន្ទ៕

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម