សេដ្ឋកិច្ច
កម្ពុជា ជំរុញការនាំចេញ ផលិតផលកសិកម្មកែច្នៃ ទៅជប៉ុន
លោក សំហេង បូរ៉ា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៦ បានជួបជាមួយលោក Inoue Takashi អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន Inoue Calcium Corporation និងតំណាងសមាជិកនៃសាកលវិទ្យាល័យជាតិ កូជិ ដើម្បីពិភាក្សាអំពីលទ្ធភាពបង្កើតកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍធនធានមនុស្ស និងពង្រឹងសមត្ថភាពវិស័យកសិកម្ម សំដៅជំរុញការនាំចេញនៃផលិតផលកសិកម្មកែច្នៃរបស់កម្ពុជា។

ភាគីកម្ពុជា-ជប៉ុនក៏បានពិភាក្សាអំពីលទ្ធភាពក្នុងការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ការអភិវឌ្ឍកម្មវិធីសិក្សាពាក់ព័ន្ធវិស័យកសិកម្ម ការបណ្តុះបណ្តាលជំនាញ ការផ្លាស់ប្តូរនិស្សិត និងការសិក្សាស្រាវជ្រាវរួមសំដៅលើកកម្ពស់គុណភាពផលិតផល ស្តង់ដារ និងភាពប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិឱ្យកាន់តែប្រសើរឡើង។
ថ្នាក់ដឹកនាំកម្ពុជា បានបន្តជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តកូជិ និងតំណាងវិស័យឯកជនក្នុងតំបន់ ដើម្បីពិភាក្សាអំពីទិសដៅ និងយន្តការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដោយផ្តោតជាពិសេសលើវិស័យកសិកម្ម និងឧស្សាហកម្មកែច្នៃអាហារ សំដៅបង្កើនតម្លៃបន្ថែម ពង្រឹងគុណភាព ស្តង់ដារ និងភាពប្រកួតប្រជែងនៃផលិតផលកម្ពុជា នៅលើទីផ្សារអន្តរជាតិ។

ភាគីកម្ពុជា-ជប៉ុនក៏បានការលើកឡើងអំពីការពង្រឹងការតភ្ជាប់រវាងវិស័យឯកជន ជាពិសេសក្រុមហ៊ុននាំចេញ និងការរៀបចំកម្មវិធីផ្គូផ្គងអាជីវកម្ម ដើម្បីពង្រីកឱកាសកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន។
យោងតាមក្រសួងពាណិជ្ជកម្ម នៅឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុន សម្រេចបាននូវទំហំទឹកប្រាក់ជាង ២,៥៣ ពាន់លានដុល្លារ កើន ១៧,១៤% ក្នុងនោះកម្ពុជានាំទំនិញចេញទៅជប៉ុនមានតម្លៃ ១,៥៧ ពាន់លានដុល្លារ កើន ១១,៨៦% ចំណែកជប៉ុននាំចូលមកវិញ មានតម្លៃ៩៥៦ លានដុល្លារ កើន ២៧%៕


អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


