Connect with us

ព័ត៌មានអន្ដរជាតិ

​គាំង​ជ​ណ្តើរយន្តនៅ Tokyo Skytree ដ៏ល្បីល្បាញ​ មនុស្ស​​២០​នាក់ ​ជាប់​ជាង​៥ម៉ោង

បានផុស

នៅ

ប៉ូលិសមូល​ដ្ឋានបានឱ្យ​ដឹង​ថាជណ្តើរ​​យន្ត​​(ត្រក) ដ៏​ធំ​មួយ​គ្រឿង (Tokyo Skytree)​ ដែល​ជាទីតាំង​​ទាក់ទាញភ្ញៀវ​ទេសចរ​ដ៏ពេញនិយម​របស់​ប្រទេសជប៉ុន បាន​ឈប់មួយ​កន្លែង​នៅ​កម្ពស់ប្រហែល៣០​ម៉ែត្រ​ពី​លើ​ដី ដោយជាប់​គាំង​ផ្នែក​ខាងក្នុង នៅយប់ថ្ងៃទី២២ ខែកុម្ភៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Tokyo Skytree របស់​ជប៉ុន។ រូបភាព៖ Tokyo Skytree

យោង​តាម THE JAPAN NEWS ចុះ​ផ្សាយ​ថ្ងៃទី ២៣ ខែកុម្ភៈ ឱ្យ​ដឹង​ថាបន្ទាប់​ពីជាប់គាំង​ក្នុង​ជណ្តើរ​យន្ត​អស់រយៈ​ពេល ៥ម៉ោង​កន្លះ​ បុរស ​និង​ស្ត្រីចំនួន ២០នាក់ រួមទាំង​កុមារ​ពីរ​នាក់ត្រូវ​បាន​ជួយ​សង្គ្រោះ​ តែ​ពួក​គេ​​គ្មានរបួស​អ្វី​ឡើយ​។​

យោង​តាមក្រុមហ៊ុន​ប្រតិបត្តិការ ជណ្តើរ​យន្ត​ពីរ​ក្នុងចំណោម​បួន​ដែល​ភ្ជាប់ទៅ​​ជាន់​ទី៤ នៃ​ Tembo Deck ជា​កន្លែង​សម្រាប់​ភ្ញៀវ​ទេស​ចរ​អាច​មើល​ទេស​ភាព​មាន​រយៈ​កម្ពស់ ៣៥០ម៉ែត្រ​ពីដី បាន​ឈប់មួយ​កន្លែង​​ភ្លាមៗ​។

គួរ​ឱ្យ​ដឹង​ថាជណ្តើរ​យន្ត​មួយ​ក្នុង​ចំណោម​ជណ្តើរ​យន្ត​ទាំង​នោះ​ គ្មាន​មនុស្ស​បើកទេ​ ខណៈ​អ្នក​ដំណើរ​​ឋិត​នៅ​លើ​ជណ្តើរ​យន្ត​ផ្សេង​ទៀត កំពុង​ចុះ​មក​ក្រោម​​។

ដោយសារ​តែ​ការរំខាន​បែប​នេះ មនុស្ស​សរុបប្រហែល ១ ២០០នាក់​បាន​ជាប់គាំងបណ្ដោះ​អាសន្ន​នៅ​លើជណ្តើរ​យន្ត​​កំពូល Tembo Deck និង ​Tembo Galleria ដែល​មានកម្ពស់ ៤៥០​ម៉ែត្រពីដី​។

យ៉ាង​ណា​ ក្រុមហ៊ុនប្រតិបត្តិការ​របស់ Tokyo Skytree បាន​ឆ្លើយ​តប​ថា៖ « ប៉ម​នេះ ដែល​មានទីតាំងនៅ​ក្នុងតំបន់​ Sumida ទីក្រុងតូក្យូ នឹង​ត្រូវ​បិទ​ជា​បណ្ដោះ​អាសន្ន​នៅថ្ងៃទី២៣ ខែកុម្ភៈ ដើម្បី​ត្រួត​ពិនិត្យ​ពី​សុវត្ថិភាព​។

ក្រុម​ហ៊ុន​បន្ត​ទៀត​ថាចំពោះ​អ្នក​ដែល​បាន​ទិញសំបុត្រ​រួច​ហើយសម្រាប់​ថ្ងៃ​បិទ​ជា​បណ្តោះ​អាសន្ន​នឹង​ទទួល​សង​ប្រាក់​ត្រឡប់​វិញ៕

ប្រែ​សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម