ព័ត៌មានជាតិ
ពលរដ្ឋកម្ពុជាស្ញប់ស្ញែងចំពោះយុទ្ធសាស្ត្រ របស់សម្តេចធិបតី ក្នុងការបង្ហាញបញ្ហាព្រំដែនទៅលើឆាកអន្តរជាតិ
ពលរដ្ឋកម្ពុជា សម្តែងក្តីមោទកភាព និងស្ញប់ស្ញែងបំផុតចំពោះយុទ្ធសាស្ត្ររបស់សម្តេចធិបតី ក្នុងការបង្ហាញបញ្ហាព្រំដែនទៅលើឆាកអន្តរជាតិ។

ពលរដ្ឋកម្ពុជាប្រុសស្រី បានមើលឃើញយ៉ាងច្បាស់ លើកិត្តិបណ្ឌិតដឹកនាំដោះស្រាយបញ្ហារបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ដែលជាយុទ្ធសាស្ត្រស្ងាត់តែមិនស្ងៀម ដែលបានធ្វើឲ្យសហគមន៍អន្តរជាតិ ពិសេសមហាអំណាចធំៗ អាចបានដឹងយ៉ាងច្បាស់ថា កម្ពុជាគឺជាប្រទេសរងគ្រោះយ៉ាងពិតប្រាកដ ក្នុងអំពើឈ្លានពានទឹកដី ពីសំណាក់ប្រទេសថៃ។ ពលរដ្ឋបន្តលើកឡើងទៀតថា ក្នុងនាមពលរដ្ឋ សប្បាយចិត្ត និងគាំទ្រ ចំពោះសម្ដេចយ៉ាងពេញទំហឹង ដែលសម្ដេចយកទុកកង្វល់របស់ ពលរដ្ឋ និងប្រទេសជាតិ បង្ហាញដល់ពិភពលោក អន្តរជាតិ ពីទង្វើអាក្រក់របស់ប្រទេសថៃ មកលើកម្ពុជា។


ស្របដំណើរ នៃការអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព ដែលរៀបរៀងឡើងដោយសហរដ្ឋអាមរិក ក្នុងពេលថ្មីៗនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈកិច្ចសម្ភាសជាមួយសារព័ត៌មានធំៗរបស់សហរដ្ឋអាមេរិក សម្តេចបានលាតត្រដាងការពិត អំពីការបន្តឈ្លានពានដឹកដី ពីសំណាក់យោធាប្រទេសថៃ ចូលជ្រៅមកក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ដែលបង្កឲ្យមានវិនាសកម្មធ្ងន់ធ្ងរជាច្រើន មកលើពលរដ្ឋ និងប្រទេសកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ៖ «មធ្យោបាយតែមួយគត់ដើម្បីផ្ទៀងផ្ទាត់នោះ គឺ ការប្រើប្រាស់យន្តការបច្ចេកទេសដែលយើងមាន ដោយផ្អែកលើសន្ធិសញ្ញា ដោយផ្អែកលើកិច្ចព្រមព្រៀងទាំងអស់ដែលយើងមាន។ ដូច្នេះហើយ យើងសង្ឃឹមថា ថៃនឹងយល់ព្រម និងចាប់ផ្តើមអនុញ្ញាតឲ្យ JBC ធ្វើការឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕ អត្ថបទ ៖សុភា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


