ព័ត៌មានអន្ដរជាតិ
ថៃ ផ្ទុះជំងឺអាថ៌កំបាំង ងាប់សត្វខ្លា ៧២ក្បាលជាបន្តបន្ទាប់ នៅពុំទាន់ដឹងមូលហេតុ
អស់រយៈពេល១សប្តាហ៍មកហើយ ដែលប្រទេសថៃ នៅមិនទាន់រកមូលហេតុឃើញជុំវិញករណីផ្ទុះជំងឺអាថ៌កំបាំងនៅខេត្ត ឈៀងម៉ៃ បណ្តាលឲ្យងាប់សត្វខ្លាចំនួន៧២ក្បាល។

តាមសេចក្តីរាយការណ៍របស់ Bangkok Post នៅថ្ងៃចន្ទទី២៣ខែកុម្ភៈ សត្វខ្លាទាំង៧២ក្បាលត្រូវប្រទះឃើញងាប់នៅតំបន់អភិរក្ស Tiger Kingdom។
ក្រុមពិនិត្យបានចុះទៅដល់តំបន់នោះ ដោយរកឃើញថា សត្វខ្លាដែលងាប់មិនមានការវះយកស្បែកឬធ្មេញឡើយ ទើបពួកគេសន្មត់ថា នេះមិនមែនជាករណីសម្លាប់សត្វនោះទេ។

យ៉ាងណា មានការសន្និដ្ឋានថា សត្វខ្លាប្រហែលជាងាប់ដោយសារមេរោគនៅជាប់នឹងចំណី ជាសាច់ឆៅ គ្រាន់តែគេមិនច្បាស់ថាតើមេរោគនោះជាប្រភេទអ្វី។
តាមទិន្នន័យ មានសត្វខ្លាចំនួន២៤៦ក្បាល នៅ Tiger Kingdom។ សត្វខ្លាងាប់ទាំង៧២ក្បាល គឺជាការងាប់ច្រើនបំផុតមិនធ្លាប់មានសោះក្នុងប្រវត្តិសាស្រ្តរបស់សួនអភិរក្សនេះ។
បច្ចុប្បន្ន មន្ត្រីជំនាញកំពុងបើកការស៊ើបអង្កេត ដើម្បីរកមូលហេតុពិតនៅពីក្រោយរឿងនេះ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរខណ្ឌកំបូល បន្តចុះរៀបចំសណ្ដាប់ធ្នាប់សាធារណៈ និង ណែនាំប្រជាពលរដ្ឋចូលរួមថែរក្សាបរិស្ថានតាមដងផ្លូវ
-
សន្តិសុខសង្គម៧ ថ្ងៃ agoជនដៃដល់ចាប់ជំរិតក្មេងស្រីអាយុ ៥ ឆ្នាំ ទុកពេលឲ្យឪពុកម្តាយ ១ ម៉ោង ជាថ្នូរដូរយកលុយ ១ ម៉ឺនដុល្លារ តែអកុសលក្មេងរងគ្រោះបានស្លាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក Vance ថា ការចរចាជាមួយអ៊ីរ៉ង់ រីកចម្រើនខ្លះៗហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចខេត្តកំពតបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃនាំចូលពីថៃ ទៅជាបាវអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចលនាពហិការផលិតផលថៃ
-
សន្តិសុខសង្គម៣ ថ្ងៃ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoវត្តចំណាស់ៗអាយុរាប់រយឆ្នាំនៅតំបន់អង្គរ ត្រូវបានការពារមិនឲ្យរុះរើសង់ថ្មី
-
កីឡា១ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា


