ព័ត៌មានអន្ដរជាតិ
ម៉ាឡេស៊ីគ្រោងពង្រីកការបោះរបងបន្លាលួស ជាប់ព្រំដែនប្រទេសថៃ
អាជ្ញាធរសន្តិសុខម៉ាឡេស៊ី នឹងស្នើសុំកញ្ចប់ថវិកាបន្ថែមពីរដ្ឋាភិបាល ដើម្បីបន្តបោះរបងបន្លាលួសនៅតាមផ្លូវឆ្លងដែនខុសច្បាប់ដែលនៅសេសសល់ជាប់ព្រំដែនប្រទេសថៃ បន្ទាប់ពីបញ្ចប់ដំណាក់កាលដំបូង។

តាមការផ្សាយរបស់បាងកកប៉ុស្តិ៍ ថ្ងៃទី២៣ខែកុម្ភៈឆ្នាំ២០២៦ មេបញ្ជាការកងកម្លាំងប្រតិបត្តិការទូទៅម៉ាឡេស៊ី លោក Ahmad Radzi បានបញ្ជាក់ថា ស្ថាប័នរបស់លោកកំពុងស្នើសុំការគាំទ្រផ្នែកហិរញ្ញវត្ថុតាមរយៈក្រុមប្រឹក្សាសន្តិសុខជាតិ ដើម្បីបិទ«រន្ធកណ្តុរ» ចំនួន៦៩កន្លែងទៀតជាអចិន្ត្រៃយ៍ នៅតាមបណ្តាកំពង់ផែដែលត្រូវបានរុះរើចោល ក្នុងគោលបំណងពង្រឹងសន្តិសុខរវាងរដ្ឋ Kelantan និងខេត្ត Narathiwat របស់ថៃ។
សកម្មភាពនេះធ្វើឡើងបន្ទាប់ពីការបញ្ចប់ជំហានដំបូងនៃការសាងសង់របងបន្លាលួសប្រវែង ១,៥គីឡូម៉ែត្រ ដែលបានបិទផ្លូវខុសច្បាប់ចំនួន២៧កន្លែង ទល់មុខស្រុក Sungai Kolok នៃខេត្ត Narathiwat កាលពីដើមខែនេះ។ ផ្លូវខុសច្បាប់ទាំងអស់នេះមានប្រភពចេញពីកំពង់ផែដែលសាងសង់ដោយគ្មានការអនុញ្ញាតតាមបណ្តោយទន្លេ Golok ដែលបច្ចុប្បន្នត្រូវបានអាជ្ញាធរម៉ាឡេស៊ីវាយកម្ទេចចោលទាំងអស់ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធទំនិញ ការជួញដូរមនុស្ស និងគ្រឿងញៀន។
គម្រោងបោះរបងការពារទាំងមូលនេះត្រូវបានប៉ាន់ប្រមាណថានឹងចំណាយអស់ថវិកាប្រហែល ១០០ ០០០រីងហ្គីត (ប្រមាណជិត ២៦ ០០០ដុល្លារ)៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


