Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកណ្ដាល ណែនាំអភិបាលក្រុង-ស្រុកទាំងអស់យកចិត្តទុកដាក់សម្របសម្រួលជាមួយរដ្ឋាករទឹកមានក្បាលប៊ូសបូមទឹក ១យ៉ាងតិចនៅក្នុងឃុំ-សង្កាត់

បានផុស

នៅ

លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានស្នើដល់អភិបាលក្រុង-ស្រុកទាំងអស់ នៅក្នុងឆ្នាំ២០២៦នេះ ត្រូវខិតខំយកចិត្តទុកដាក់សម្របសម្រួលជាមួយរដ្ឋាករទឹក និងសេវាករទឹកស្អាតទាំងអស់ ត្រូវជំរុញធ្វើយ៉ាងណាឱ្យក្នុងមួយឃុំ-សង្កាត់ មានក្បាលប៊ូសបូមទឹក ១យ៉ាងតិចនៅក្នុងឃុំ-សង្កាត់ទាំងអស់ទូទាំងខេត្តកណ្ដាល។ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាលបានលើកឡើង នៅក្នុងទិវាជាតិបង្ការនិងពន្លត់អគ្គីភ័យ លើកទី០៧ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសួនច្បារច្រមុះជ្រូក ក្រុងតាខ្មៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអភិបាលខេត្តបានលើកឡើងថា នៅពេលមានបញ្ហាអគ្គីភ័យណាមួយកើតឡើងនៅក្នុងមូលដ្ឋាន បើទោះបីជាមានរថយន្តពន្លត់អគ្គីភ័យក៏ដោយ ប៉ុន្តែនៅពេលដែលរថយន្តបាញ់ទឹកអស់ ហើយក្បាលប៊ូសបូមទឹកនៅឆ្ងាយ នោះការជួយពន្លត់អគ្គីភ័យកាន់តែពិបាក និងមានភាពយឺតយ៉ាវក្នុងការជួយពន្លត់អគ្គីភ័យ ដែលបង្កឱ្យមានផលប៉ះពាល់កាន់តែធ្ងន់ធ្ងរផងដែរ។ លោកបានបន្ថែមទៀតថា៖ ការដាក់ក្បាលប៊ូសបូមទឹក ត្រូវដាក់តាមស្តង់ដា ដើម្បីមានភាពងាយស្រួលនៅពេលរថយន្តពន្លត់អគ្គីភ័យ មានតម្រូវការប្រើប្រាស់បានលឿន និងទាន់ពេលវេលា។

ក្នុងនោះដែរថាលោកអភិបាលខេត្តបានបន្ថែមទៀតថា បញ្ហាបង្ការ និងពន្លត់អគ្គីភ័យ គឺជាកិច្ចការរបស់យើងទាំងអស់គ្នាក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព សូមកុំទុកបញ្ហាអគ្គីភ័យនេះគឺជាបញ្ហារបស់នគរបាលតែម្នាក់ឯង ត្រូវផ្ដល់កិច្ចសហការគាំទ្រដល់នគរបាលរបស់យើងដែលមានភារកិច្ចក្នុងការបង្ការ និងពន្លត់អគ្គីភ័យ។

ជាមួយគ្នាផងដែលលោកអភិបាលខេត្តបានកោតសរសីរ  កិច្ចការងារជោគជ័យដែលយើងសម្រេចបាននាពេលកន្លងមកនេះ ពិតជាមិនអាចកាត់ផ្ដាច់បានពីកិច្ចសហការជាមួយកងអង្គភាពដទៃផ្សេងៗទៀត បញ្ជាការដ្ឋានអង្គរក្ស អាកាសយានដ្ឋាន កងរាជអាវុធហត្ថ និងប្រជាការពារនៅក្នុងមូលដ្ឋាន ដូច្នេះសូមនគរបាលរបស់យើងបន្តកិច្ចសហការនេះឱ្យកាន់តែល្អ ជិតស្និទ្ធ និងក្លាយទៅជាប្រព័ន្ធទំនាក់ទំនងគ្នាមួយដ៏ច្បាស់លាស់ ដើម្បីនៅពេលដែលមានគ្រោះអគ្គីភ័យកើតមានឡើងនៅក្នុងមូលដ្ឋានណាមួយ យើងសហការគ្នាក្នុងការអន្តរាគមន៍ ទប់ស្កាត់ និងពន្លត់អគ្គីភ័យបានទាន់ពេលវេលា៕ដោយ ៖ អុឹងម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម