ព័ត៌មានអន្ដរជាតិ
ជប៉ុនកំណត់ពេលដាក់ពង្រាយមីស៊ីលក្បែរតៃវ៉ាន់នៅឆ្នាំ២០៣១
រដ្ឋាភិបាលជប៉ុនគ្រោងនឹងដាក់ពង្រាយមីស៊ីលការពារអាកាសលើកោះដាច់ស្រយាល Yonaguni ក្បែរដែនដីតៃវ៉ាន់ឲ្យបានត្រឹមខែមីនា ឆ្នាំ២០៣១ខាងមុខ។

តាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Shinjiro Koizumi បានបញ្ជាក់កាលពីថ្ងៃអង្គារទី២៤កុម្ភៈថា នេះជាលើកដំបូងដែលទីក្រុងតូក្យូបញ្ជាក់ពីពេលវេលាច្បាស់លាស់សម្រាប់ប្រតិបត្តិការនេះ នៅលើកោះដែលស្ថិតនៅចម្ងាយត្រឹមតែ ១១០គីឡូម៉ែត្រពីតៃវ៉ាន់។ ផែនការនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រពង្រឹងការការពារអាកាស ដែលបានប្រកាសតាំងពីឆ្នាំ២០២២ ខណៈដែលក្រសួងនឹងរៀបចំការសង្ខេបព័ត៌មានជូនប្រជាពលរដ្ឋមូលដ្ឋាននៅសប្តាហ៍ក្រោយ។
ការប្រកាសនេះធ្វើឡើងចំពេលមានជម្លោះដ៏តានតឹងជាមួយទីក្រុងប៉េកាំង ដែលទើបតែបានដាក់កម្រិតលើការនាំចេញរបស់ក្រុមហ៊ុនជប៉ុនរាប់សិប ដែលពាក់ព័ន្ធនឹងការស្ថាបនាវិស័យយោធា។ ភាពតានតឹងបានកើនឡើងបន្ទាប់ពីលោកស្រីនាយករដ្ឋមន្ត្រី Sanae Takaichi បានបង្ហើបកាលពីខែវិច្ឆិកាឆ្នាំមុនថា ជប៉ុនអាចនឹងធ្វើអន្តរាគមន៍យោធា បើមានការវាយប្រហារលើតៃវ៉ាន់។ ជាការឆ្លើយតប ប្រទេសចិនបានរារាំងពលរដ្ឋខ្លួនមិនឲ្យទៅកម្សាន្តនៅជប៉ុន ដែលបង្កផលប៉ះពាល់ដល់វិស័យទេសចរណ៍យ៉ាងខ្លាំង។
លោក Wang Yi អ្នកការទូតជាន់ខ្ពស់ចិន បានចោទប្រកាន់ជប៉ុនថា កំពុងព្យាយាម «រំលឹកឡើងវិញនូវលទ្ធិយោធានិយម»។ ទោះជាយ៉ាងណា លោកស្រី Takaichi បានប្រាប់សភាថា ចិនកំពុងបង្កើនការប៉ុនប៉ងផ្លាស់ប្តូរស្ថានភាពដើមនៅក្នុងសមុទ្រចិនខាងកើត និងខាងត្បូងតាមរយៈ «កម្លាំងបាយ ឬការបង្ខិតបង្ខំ» ដែលធ្វើឲ្យជប៉ុនចាំបាច់ត្រូវតែពង្រឹងសមត្ថភាពការពារជាតិរបស់ខ្លួនឲ្យកាន់តែខ្លាំងក្លា៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


