ព័ត៌មានអន្ដរជាតិ
គុយបា បាញ់សម្លាប់មនុស្ស៤នាក់ លើទូកចុះបញ្ជីនៅអាមេរិក ដែលជិះចូលដែនទឹករបស់ខ្លួន
រដ្ឋាភិបាលគុយបាប្រកាសថា ខ្លួនបានបាញ់សម្លាប់មនុស្ស៤នាក់ដែលជិះទូកល្បឿនលឿន ចូលក្នុងដែនទឹករបស់ខ្លួននិងបាញ់សំដៅមកលើឆ្មាំសមុទ្រ ហើយអ្វីដែលគួរឲ្យកត់សម្គាល់គឺ ទូកនោះគឺជាទូកដែលចុះបញ្ជីនៅអាមេរិក ជាហេតុធ្វើឲ្យគេបារម្ភថា ស្ថានការណ៍អាចនឹងឡើងកម្តៅខ្លាំង។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសគុយបាដែលត្រូវបានដកស្រង់យកមកផ្សាយដោយ BBC នៅថ្ងៃព្រហស្បតិ៍ទី២៦ខែកុម្ភៈឆ្នាំ២០២៦, ហេតុការណ៍នេះកើតឡើងនៅក្បែរកោះ Cayo Falcones ក្នុងខេត្ត Villa Clara ដោយអ្នកជិះលើទូកចុះបញ្ជីនៅរដ្ឋ Florida លេខ FL7726SH បានបើកមកជិតទូកឆ្មាំសមុទ្រគុយបា ហើយបើកការបាញ់ប្រហារបណ្តាលឲ្យមេបញ្ជាការម្នាក់រងរបួស។
ជាការតបត ឆ្មាំសមុទ្រគុយបា៥នាក់នៅលើទូក ក៏បាញ់ទៅវិញបណ្តាលឲ្យស្លាប់មនុស្សចំនួន៤នាក់ និង៦នាក់ទៀតរងរបួស ខណៈអ្នករបួសត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។
ជុំវិញបញ្ហានេះដែរ រដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio បានប្រាប់ថា អាមេរិកកំពុងប្រមូលព័ស្តុតាងនិងស្វែងរកការពិតឲ្យឃើញ ប៉ុន្តែមិនទាន់ដឹងឡើយថាតើអ្នកជិះលើទូកល្បឿនលឿននោះ មានសញ្ជាតិអ្វីខ្លះ។

លោក Rubio ប្រាប់អ្នកសារព័ត៌មាននៅដែនកោះ Saint Kitts and Nevis ថា៖ «មិនមែនជារឿងធម្មតាទេ ដែលការបាញ់ប្រហារគ្នាកើតឡើងក្នុងលម្ហសមុទ្របែបនេះ។ យើងនឹងរកការពិតឲ្យឃើញ នូវអ្វីដែលកើតឡើង តើអ្នកណាខ្លះដែលពាក់ព័ន្ធ ហើយយើងនឹងធ្វើការសម្រេចចិត្តដោយផ្អែកលើការពិតដែលយើងរកឃើញ»។
ហេតុការណ៍នេះ កើតឡើងចំពេលទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងគុយបា ជាប់គាំងក្នុងភាពតានតឹងខ្លាំងបំផុត ខណៈទីក្រុងឡាហាវ៉ាន កំពុងប្រឈមមុខនឹងវិបត្តិប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ។
វិបត្តិនេះកាន់តែអាក្រក់ទៅៗ ដោយសារអាមេរិកបិទខ្ទប់ការដឹកជញ្ជូនប្រេងពីប្រទេសវេណេស៊ុយអេឡា ដែលជាសម្ព័ន្ធមិត្តដ៏យូរអង្វែងនៅក្នុងតំបន់ ឆ្ពោះទៅកាន់កោះមួយនេះ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១៦ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


