Connect with us

ព័ត៌មានអន្ដរជាតិ

​អ៊ុយក្រែន​​បង្កើតរោង​ចក្រ​ផលិត​​ដ្រូន​​នៅអង់គ្លេស​ ​ដោយ​​សារ​​រុស្ស៊ី​វាយ​ប្រហារ​ខ្លាំងពេក​

បានផុស

នៅ

ឯក​អគ្គ​រដ្ឋ​ទូត​អ៊ុយក្រែន លោក Valeriy Zaluzhnyi ​បាន​និយាយ​​នៅ​​ថ្ងៃ​ពុធ​ថា រោង​ចក្រ​ផលិត​យន្តហោះ​គ្មានមនុស្សបើក ​(Drone) ដំបូង​គេ​របស់​អ៊ុយក្រែន​ បាន​ចាប់ផ្តើមប្រតិបត្តិការ​របស់ខ្លួន​នៅ​ក្នុង​ប្រទេស​អង់​គ្លេស​។ នេះ​បើយោង​តាម​ការ​ចេញ​​ផ្សាយ​របស​​រ៉យ​ទ័រ​​ថ្ងៃ​ទី ២៥ខែ​មករាឆ្នាំ​២០២៦ ។

លោក ហ្សេលេនស្គី និង លោក Keir Starmer ក្នុង​រោងចក្រនៅ​អង់​គ្លេស។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Zaluzhnyi អតីត​មេបញ្ជាការ​កង​កម្លាំង​ប្រដាប់​អាវុធអ៊ុយក្រែន​និយាយថា ក្រុមហ៊ុន​ផលិត​យន្តហោះ​គ្មានមនុស្ស​បើក​​​ Ukrspecsystems បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០១៤ បាន​បង្ហាញ​ពី​ប្រសិទ្ធ​ភាព​នៃ​យន្ត​ហោះ​គ្មាន​មនុស្ស​បើក​របស់​ខ្លួន​នៅ​ជួរ​មុខ​។

លោក Zaluzhnyi និយាយ​លើកម្មវិធី Telegram ថា៖«អ៊ុយ​ក្រែន​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹងសង្គ្រាម​មួយ ចំ​ពេល​មាន​ការ​វាយ​ប្រហារ​ដោយ​មី​ស៊ីល​ឥត​ឈប់​ឈរ ការ​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ និង​ការ​គំរាម​កំហែង​ដល់​កន្លែង​ផលិត។ ដូច្នេះ ការ​ចាប់​ផ្តើម​ផលិតកម្ម​នៅ​ចក្រ​ភព​អង់​គ្លេស​មាន​​យុទ្ធសាស្ត្រល្អ​យ៉ាង​ជ្រាលជ្រៅ»។

លោក​បន្ត​ថា​៖ «នេះ​មិន​មែន​ជា​ការ​ផ្លាស់ប្តូរចំណុច​កណ្តាល​ទំនាញ​ចេញ​ពី​អ៊ុយ​ក្រែន​ទេ។ វា​គឺជាការ​ពង្រីកសមត្ថភាព​រួមគ្នា​របស់​យើង​ និង​ការបង្កើតខ្សែ​ការពារទីពីរ​ដែលធានានូវភាពជាប់លាប់​នៃការ​ផលិត​»។

គួរ​ឱ្យ​ដឹង​ថា ឧស្សាហ​កម្ម​ការពារ​ជាតិរបស់អ៊ុយក្រែន​បាន​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​ អំឡុង​ពេល​៤ឆ្នាំ​នៃសង្គ្រាម​ជាមួយ​រុស្ស៊ី។ ​សមត្ថភាព​ផលិត​របស់​អ៊ុយ​ក្រែន​ ត្រូវ​បាន​ប៉ាន់ប្រមាណ​ថាមាន​ចំនួន ៥០ទៅ​៥៥ប៊ីលាន​ដុល្លារក្នុង​ឆ្នាំនេះ បំពេញ​តម្រូវ​ការ​ជាង៥០ភាគ​រយ​នៃវិស័យ​​កង​ទ័ព​អ៊ុយ​ក្រែន​។

លោក Zaluzhnyi និយាយ​ថា មជ្ឈមណ្ឌល​ជំនាញ​វិស្វកម្ម​នឹង​នៅ​តែ​មាន​ក្នុង​ប្រទេស​អ៊ុយក្រែន ខណៈ​ដែល​ផលិតកម្ម​នឹង​ត្រូវ​បញ្ចូល​ទៅ​ក្នុង​ឧស្សាហកម្ម​ការពារ​ជាតិ​របស់​ចក្រភព​អង់គ្លេស។

គួរ​បញ្ជាក់​ថា ក្រុមហ៊ុន Ukrspecsystems កំពុង​ធ្វើ​ការ​នៅ​ចក្រ​ភព​អង់​គ្លេស​ជា​ផ្នែក​មួយនៃសម្ព័ន្ធក្រុមហ៊ុន ១Force សហការ​ជាមួយ​ក្រុមហ៊ុន British Eagle Eye Innovations Ltd និង Digital Concepts Engineering Ltd របស់​ចក្រភព​អង់​គ្លេស​៕

ប្រែ​សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម