Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក​រារាំងការទូទាត់ប្រាក់ថ្លៃការពារក្តី​ឲ្យ​លោក Maduro ក្នុងសំណុំរឿងជួញដូរគ្រឿងញៀន

បានផុស

នៅ

រដ្ឋបាលលោក ដូណាល់ ត្រាំ បានសម្រេចរារាំងរដ្ឋាភិបាលវ៉េណេស៊ុយអេឡាមិន​ឲ្យ​បង់ថ្លៃមេធាវីការពារក្តីជូនលោក Nicolás Maduro ជាអតីតមេដឹកនាំវ៉េណេស៊ុយអេឡា ដែលកំពុងប្រឈមមុខនឹងការចោទប្រកាន់ពីបទជួញដូរគ្រឿងញៀននៅទីក្រុងញូវយ៉ក។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តាម​ការ​ផ្សាយ​របស់​ទៅភ្នាក់ងារ​ព័ត៌មាន AP ថ្ងៃ​ព្រហស្បតិ៍​ទី​២៦​ខែ​កុម្ភៈ​ឆ្នាំ​២០២៦ មេធាវីលោក Barry Pollack បានបញ្ជាក់នៅក្នុងកំណត់ត្រាតុលាការកាលពីថ្ងៃពុធថា ក្រសួងរតនាគារ​អាមេរិកបានដកហូតការអនុញ្ញាតលើការបង់ថ្លៃសេវាច្បាប់ដោយគ្មានការពន្យល់ ដែលទង្វើនេះត្រូវបានលោកចាត់ទុកថាជាការរំលោភលើសិទ្ធិរដ្ឋធម្មនុញ្ញក្នុងការទទួលបានមេធាវីការពារក្តី។ បច្ចុប្បន្ន លោក Maduro និងភរិយាកំពុងត្រូវបានឃុំខ្លួនដោយមិនមានការអនុញ្ញាត​ឲ្យ​នៅក្រៅឃុំ បន្ទាប់ពីកងទ័ពអាមេរិកបានឆ្មក់ចូលចាប់ខ្លួនពួកគេពីក្នុងផ្ទះកាលពីថ្ងៃទី៣​មករា។

កន្លង​មក លោក Maduro បាន​អះអាង​ថា ការចាប់ខ្លួនរូបលោកគឺខុសច្បាប់ និងថា​លោក​ជារដ្ឋបុរសបរទេស ដែល​មានអភ័យឯកសិទ្ធិ និង​មិនអាចត្រូវកាត់ទោសក្រោមច្បាប់អាមេរិក និងអន្តរជាតិបានឡើយ។

លោក Maduro និងភរិយា ត្រូវបានចោទប្រកាន់ថាបានសហការជាមួយក្រុមជួញដូរ​គ្រឿងញៀន ដើម្បីបញ្ជូនកូកាអ៊ីនរាប់ពាន់តោនចូលទៅក្នុងសហរដ្ឋអាមេរិក រួមទាំងការបង្គាប់​ឲ្យ​មានការចាប់ជំរិត វាយដំ និងសម្លាប់មនុស្សផងដែរ។ លោកមេធាវី Pollack បាន​ឲ្យ​ដឹងថា ប្រសិនបើគ្មានការអនុញ្ញាតលើកញ្ចប់ថវិកាពីវ៉េណេស៊ុយអេឡាទេ លោក Maduro នឹងមិនមានលទ្ធភាពជួលមេធាវីឡើយ ហើយនឹងត្រូវស្នើសុំជំនួយពីចៅក្រមដើម្បីបន្តការការពារក្តី។ បើរកឃើញថាមានទោសតាមការចោទប្រកាន់ លោក Maduro និងភរិយាអាចប្រឈមនឹងការជាប់ពន្ធនាគារអស់មួយជីវិត៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម