Connect with us

ព័ត៌មានអន្ដរជាតិ

ដន្លង​លោក​ត្រាំ បង្កភាពតានតឹងផ្នែកការទូត​ខ្លាំង​ រវាងអាមេរិក និងបារាំង

បានផុស

នៅ

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក​ប្រចាំ​​ប្រទេស​បារាំង​​ លោក ឆាលស៍ គុសន័រ​ (Charles Kushner) បានបង្កឲ្យមានការប៉ះទង្គិចគ្នាខាងការទូតនិងភាពចម្រូងចម្រាសកាន់តែខ្លាំង​​រវា​ង​សហរដ្ឋអាមេរិក​និង​បារាំង​ បន្ទាប់ពីលោក​បដិសេធការកោះហៅជាផ្លូវការពីក្រសួងការបរទេសបារាំងកាលពីដើមសប្តាហ៍នេះ។

ការ​កោះ​​របស់​ក្រសួង​ការ​បរទេសបារាំង​នេះ​ កើត​ឡើង ក្រោយ លោក ឆាលស៍ គុសន័រ​ រងការចោទប្រកាន់ថា បាន​ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនយោបាយក្នុងស្រុក​របស់​បារាំងដែលមិនអាចលើកលែងបាន។ នេះបើយោងតាមទីភ្នាក់ងារ france24 ចុះផ្សាយកាលពីថ្ងៃ២៦ ខែកុម្ភៈឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
រូបភាព៖Reuters

រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Noel Barrot បានស្នើសុំឲ្យ លោក គុសន័រ​ ដែលគេដឹងថា ជាបុគ្គលស្និទ្ធនឹងប្រធានាធិបតី ​លោក ដូណាល់ ត្រាំ និងជាឪពុករបស់លោក Jared Kushner ដែល​ជា​កូនប្រសា​របស់​លោក ត្រាំ ដោយស្នើសុំឲ្យបង្ហាញខ្លួននៅថ្ងៃទី ២៣ខែកុម្ភៈ ដើម្បីពន្យល់ពីសេចក្តីថ្លែងការណ៍ថ្មីៗ ទាក់ទងនឹងការស្លាប់របស់សកម្មជនស្តាំនិយម លោក Quentin Deranque នៅ​​​ក្នុងការតវ៉ា​​ក្នុងទីក្រុង​​លីយ៉ុង​ដោយសារ​ការ​វាយ​ប្រហារ​​ពី​សកម្មជន​​នយោបាយ​​។ ប៉ុន្តែ លោកបែរជាបដិសេធ ដោយ​លើកឡើងពីកិច្ចការផ្ទាល់ខ្លួន និងបានបញ្ជូនអ្នកក្រោមបង្គាប់ឲ្យទៅជំនួសវិញ។

ជម្លោះមួយនេះបានកើតចេញពីការបង្ហោះនៅលើបណ្តាញសង្គមរបស់អាមេរិក អំពីការស្លាប់របស់និស្សិត Deranque អាយុ ២៣ ឆ្នាំ ដែលទទួលមរណភាពដោយសាររបួសក្បាលក្នុងអំឡុងពេលប៉ះទង្គិចគ្នារវាងក្រុមស្តាំនិយមជ្រុល និងឆ្វេងនិយមជ្រុលនៅដើមខែនេះ នៅទីក្រុងលីយ៉ុង (Lyon) ភាគអាគ្នេយ៍នៃប្រទេសបារាំង។

បន្ទាប់ពីឧប្បត្តិហេតុនេះ ការិយាល័យប្រឆាំងភេរវកម្មរបស់ក្រសួងការបរទេសអាមេរិកបានសរសេរនៅលើ Twitter ថា «រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំងបានបញ្ជាក់ថា Quentin Deranque ត្រូវបានសម្លាប់ដោយកងជីវពលឆ្វេងនិយម ដែលជាអ្វីដែលយើងទាំងអស់គ្នាគួរតែព្រួយបារម្ភ»។

ទីភ្នាក់ងារនេះបានអត្ថាធិប្បាយទៀតថា ចលនាឆ្វេងនិយមជ្រុលហិង្សាកំពុងកើនឡើង ហើយតួនាទីរបស់វាក្នុងការសម្លាប់ Quentin Deranque បានបង្ហាញពីការគំរាមកំហែងដល់សុវត្ថិភាពសាធារណៈយ៉ាងធំធេង។

យ៉ាងណាមិញ ស្ថានទូតអាមេរិកប្រចាំទីក្រុងប៉ារីសបានបង្ហោះសេចក្តីថ្លែងការណ៍ស្រដៀងគ្នានេះជាភាសាបារាំងតបវិញថា ការអត្ថាធិប្បាយជាសាធារណៈរបស់ទីក្រុងវ៉ាស៊ីនតោន និងការ «ការជេរប្រមាថ» ក្រុមនយោបាយមួយត្រូវបានរដ្ឋាភិបាលបារាំងចាត់ទុកថាជាទង្វើជ្រៀតជ្រែក និងទាញយកប្រយោជន៍ពីឧប្បត្តិហេតុនេះ សម្រាប់គោលបំណងនយោបាយ។ លោក Barrot បានសង្កត់ធ្ងន់ថា ប្រទេសបារាំងត្រូវការការពន្យល់ពីឯកអគ្គរដ្ឋទូត ​គុសន័រ​ ចំពោះការលើកឡើងនេះ ដោយអះអាងថា «យើងមិនទទួលយកប្រទេសបរទេសជ្រៀតជ្រែក ឬជ្រៀតជ្រែកតាមអំពើចិត្តនៅក្នុងការជជែកពិភាក្សានយោបាយផ្ទៃក្នុងរបស់យើងទេ»។

ដើម្បីឆ្លើយតបទៅនឹងប្រតិកម្មដ៏ខ្លាំងក្លាពីភាគីបារាំង អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំទីក្រុងប៉ារីស បាននិយាយកាលពីថ្ងៃទី ២៤ខែកុម្ភៈថា ឯកអគ្គរដ្ឋទូត Kushner និងរដ្ឋមន្ត្រីការបរទេស Barrot បានសន្ទនាតាមទូរស័ព្ទ​ «ដោយស្មោះត្រង់ និងរួសរាយរាក់ទាក់» ដោយបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងការធ្វើការជាមួយរដ្ឋមន្ត្រី និងមន្ត្រីបារាំង ដើម្បីដោះស្រាយបញ្ហាដែលប៉ះពាល់ដល់អាមេរិក និងបារាំង ជាពិសេសនៅពេលដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី ២៥០នៃទំនាក់ទំនងការទូតដ៏ល្អ។

មិនតែប៉ុណ្ណោះ ប្រភពមួយដែលជិតស្និទ្ធនឹងរដ្ឋមន្ត្រីការបរទេស Barrot បានបង្ហាញថា លោក Kushner បានសន្យាថា ខ្លួននឹងមិនជ្រៀតជ្រែកក្នុងការជជែកពិភាក្សាជាសាធារណៈរបស់ប្រទេសបារាំងទៀតឡើយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម