ព័ត៌មានជាតិ
ប្រតិកម្មតបទៅថៃ ក្រសួងការបរទេសកម្ពុជា ថា ប្រាសាទព្រះវិហារ មិនមែនជាមូលដ្ឋានយោធានោះទេ
ក្រសួងការបរទេសកម្ពុជា បានចេញមកបដិសេធចំពោះការលើកឡើងថ្មីៗនេះរបស់អ្នកការទូតជាន់ខ្ពស់ថៃ ដែលត្រូវបានផ្សព្វផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរបស់ថៃ ក្នុងការចោទប្រកាន់ថា ប្រទេសកម្ពុជាបានប្រើប្រាស់ប្រាសាទព្រះវិហារ ជាទីតាំងយោធា។

គួរឱ្យដឹងថា ក្នុងសង្គ្រាមឈ្លានពានរបស់យោធាថៃមកលើដែនអធិបតេយ្យជាតិ និងទឹកដីរបស់កម្ពុជា នាពេលថ្មីៗមកនេះ ថៃបានប្រើអាវុធធន់ធ្ងន់ ជាមួយនឹងការប្រើយន្តហោះចម្បាំងទម្លាក់គ្រាប់មកលើប្រាសាទព្រះហារ និងនៅតំបន់ជុំវិញនោះ ដែលបានបង្កឱ្យមានការខូចខាតយ៉ាងខ្លាំងដល់សម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក។ ក៏ប៉ុន្តែ ថៃបែរជាចោទប្រកាន់មកលើកម្ពុជា ថា បានយកប្រាសាទព្រះវិហារនេះ ធ្វើជាទីតាំងយោធាទៅវិញ។

ការចោទប្រកាន់បែបនេះ ក្រសួងការបរទេសកម្ពុជា តាមរយៈសេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ អះអាងថា ប្រាសាទព្រះវិហារ ដែលជាតំបន់បេតិកភណ្ឌពិភពលោក និងជាសកលរបស់អង្គការយូណេស្កូ គឺជាបូជនីយដ្ឋានវប្បធម៌ និងសាសនាដ៏ពិសិដ្ឋ។ កម្ពុជា សង្កត់ធ្ងន់ថា «ទីតាំងនេះពុំដែលត្រូវបានរៀបចំ អភិវឌ្ឍ ឬប្រើប្រាស់សម្រាប់គោលបំណងយោធាឡើយ»។
តាមសេចក្ដីថ្លែងការណ៍ដដែលនេះ អ្នកនាំពាក្យក្រសួងការបរទេស បានគូសបញ្ជាក់ថា ក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ និងអនុសញ្ញាបេតិកភណ្ឌពិភពលោក ឆ្នាំ១៩៧២ កម្ពុជាតែងប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការការពារ និងថែរក្សាទីតាំង ព្រមទាំងទ្រព្យសម្បត្តិវប្បធម៌ទាំងនេះសម្រាប់តែគោលដៅសកម្មភាពសន្តិភាព វប្បធម៌ និងសាសនាប៉ុណ្ណោះ។

ចំពោះវត្តមានរបស់ឆ្មាំសន្តិសុខកម្ពុជា ដើម្បីការពារបេតិកភណ្ឌវប្បធម៌ និងការពារអធិបតេយ្យកម្ពុជាលើទីតាំងនេះ ត្រូវបានក្រសួងការបរទេស ពន្យល់ថា មិនអាចទុកជាការប្រើប្រាស់ប្រាសាទក្នុងគោលបំណងយោធាបានឡើយ ដោយការគ្រប់គ្រងនៅទីតាំងនេះ គឺស្ថិតនៅក្រោមការទទួលខុសត្រូវរបស់អាជ្ញាធរបេតិកភណ្ឌស៊ីវិល ដែលមានសមត្ថកិច្ច ហើយការរៀបចំសន្តិសុខណាមួយនៅទីតាំងនេះ។

ដោយឡែក ការប៉ុនប៉ងចោទប្រកាន់ថា ប្រាសាទព្រះវិហារជាទីតាំងយោធា ក្រសួងការបរទេសកម្ពុជា ចាត់ទុកថា ជាការមិនអើពើលើតថភាពច្បាប់ ដែលមានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់អំណាចតុលាការអន្តរជាតិ និងបង្កគ្រោះថ្នាក់ដល់សន្តិភាពក្នុងតំបន់។ តាមការអះអាងរបស់ក្រសួងការបរទេស កម្ពុជាតែងប្រកាន់ខ្ជាប់ចំពោះច្បាប់អន្តរជាតិ ការការពារបេតិកភណ្ឌវប្បធម៌ ការដោះស្រាយជម្លោះដោយសន្តិវិធី និងការចូលរួមសហការក្នុងក្របខណ្ឌអាស៊ាន និងសហគមន៍ពិភពលោក។
ជាការបញ្ជាក់ជាថ្មីម្ដងទៀត អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ប្រាប់ភាគីថៃ ថា ប្រាសាទព្រះវិហារ នៅតែជាប្រាសាទសន្តិភាព វប្បធម៌ និងបេតិកភណ្ឌមនុស្សជាតិរួម ពោលគឺមិនមែនជាទីតាំងប្រើក្នុងគោលបំណងយោធានោះទេ ហើយការការពារតំបន់បេតិកភណ្ឌពិភពលោកនេះ គឺជាការទទួលខុសត្រូវរួមរបស់សហគមន៍អន្តរជាតិ៕
-
កីឡា១៣ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


