Connect with us

ព័ត៌មានអន្ដរជាតិ

លោកត្រាំ​ បង្ហាញបំណងចង់ជួយសម្រុះសម្រួលជម្លោះ​​ប៉ាគីស្ថាន-អាហ្វហ្គានីស្ថាន

បានផុស

នៅ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាន​បង្ហាញ​កាលពីថ្ងៃសុក្រ​ទី​២៧​ខែ​កុម្ភៈ​ថា លោកអាចនឹងពិចារណាចូលអន្តរាគមន៍ ខណៈដែលប្រទេសប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន បន្តប្រឈមមុខដាក់គ្នាយ៉ាងខ្លាំងក្លានៅតាមព្រំដែន។

លោក ដូណាល់ ត្រាំ (រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន Anadolu លោកត្រាំ​បានសរសើរមេដឹកនាំប៉ាគីស្ថានដោយលើកឡើងថា «ខ្ញុំនឹងធ្វើវា។ ដូចដែលអ្នកដឹងស្រាប់ហើយ ខ្ញុំមានទំនាក់ទំនងល្អណាស់ជាមួយប៉ាគីស្ថាន» ហើយ​លោកបានបន្ថែមថា ប្រទេសនេះមាននាយករដ្ឋមន្ត្រី និងសេនាប្រមុខដ៏ឆ្នើម។

ភាពតានតឹងបានហក់ឡើងខ្ពស់ បន្ទាប់ពីទីក្រុងកាប៊ុលបានបើកការវាយប្រហារតាមព្រំដែនលើប៉ាគីស្ថានកាលពីថ្ងៃព្រហស្បតិ៍ ដែលបង្ក​​​ឲ្យ​មានការវាយបកតាមអាកាសពីសំណាក់ទីក្រុងអ៊ីស្លាម៉ាបាដ ចូលទៅក្នុងទឹកដីអាហ្វហ្គានីស្ថាន។ ចំនួនអ្នកស្លាប់សរុបបានកើនឡើងដល់៤៨​នាក់ ដែលក្នុងនោះរួមមានទាហានប៉ាគីស្ថាន​១២​នាក់ និងស៊ីវិលម្នាក់ ចំណែកខាងអាហ្វហ្គានីស្ថានបានរាយការណ៍ថា មានទាហាន១៣នាក់ និងស៊ីវិល​២២​នាក់បានបាត់បង់ជីវិត។

យោងតាមកងទ័ពប៉ាគីស្ថាន ក៏មានទាហានរបស់ខ្លួនយ៉ាងហោចណាស់ម្នាក់កំពុងបាត់ខ្លួនផងដែរ។ ទោះបីជាមានសេចក្តីរាយការណ៍អំពីការបាត់បង់ជីវិតយ៉ាងច្រើនក្តី ក៏លោកត្រាំ​នៅតែមានសុទិដ្ឋិនិយមចំពោះស្ថានភាពដឹកនាំរបស់ប៉ាគីស្ថាន ដោយលោកបានបញ្ជាក់ថា «ខ្ញុំគិតថា ប៉ាគីស្ថានកំពុងធ្វើបានយ៉ាងល្អប្រសើរ»៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម