Connect with us

ព័ត៌មានជាតិ

ខេត្តមណ្ឌលគិរី បើកការប្រកួតកីឡាវាយសីស្វែងរកជើងឯកភូមិភាគឦសាន លើកទី៤

បានផុស

នៅ

រដ្ឋបាលខេត្តមណ្ឌលគិរីបានរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាវាយសី កម្រិតមហាជនភូមិភាគឦសាន ពានរង្វាន់លោក ថង សាវុន អភិបាល លើកទី៤ ដោយមានការចូលរួមយ៉ាងច្រើនពីកីឡាករ និងកីឡាការិនី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីបើកនេះបានប្រារព្ធនាថ្ងៃទី១ ខែមីនា ឆ្នាំ ២០២៦នេះ ក្រោមវត្តមានលោក ម៉ែន ផល្លីន នាយករងរដ្ឋបាលសាលាខេត្ត លោក ស៊ាន សឿន ប្រធានមន្ទីរទេសចរណ៍ខេត្ត រួមជាមួយកីឡាករ និងកីឡាការិនីជាច្រើនរូបផងដែរ។


លោក ម៉ែន ផល្លីន បានលើកឡើងថា នេះជាលើកទី៤ហើយដែលរដ្ឋបាលខេត្ត រៀបចំឱ្យមានពិធីប្រកួតវាយសីកម្រិតមហាជនជ្រើសរើសជើងឯកភូមិភាគឦសាន ដណ្ដើមពានរង្វាន់លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី។

គោលបំណងសំខាន់នៃការបង្កើតការប្រកួតពានរង្វាន់នេះឡើង គឺដើម្បីជំរុញវិស័យកីឡាវាយសីឱ្យកាន់តែមានសកម្មភាពផុលផុស បង្កើតសមត្ថភាព ផ្លាស់ប្តូបទពិសោធន៍ រឹតចំណង់មិត្តភាព សាមគ្គីភាព រវាងយុវជនតំបន់ភូមិភាគឦសាន ស្របតាមពាក្យស្លោក «កីឡារស់សន្តិភាព» ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ផងដែរ។

លោកបញ្ជាក់ថា កីឡាករ កីឡាការិនី ដែលចូលរួមប្រកួតនៅពេលនេះមានចំនួន៦ក្រុម ស្មើ ៩២ នាក់។ ជាងនេះទៅទៀត លោកក៏បានជម្រុញដល់កីឡាករ កីឡការិនីគ្រប់រូប ធ្វើយ៉ាងណាព្យាយាមប្រឹងប្រែងប្រកួតឱ្យពីសមត្ថភាព ដណ្ដើមជ័យលាភី និងបន្តលើកកម្ពស់វិស័យកីឡាក្នុងតំបន់ភូមិភាគឦសានឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕





អត្ថបទ ៖ រៀម សុខហេង


Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម