កីឡា
លេចធ្លោខ្លាំង! ចាន់ វាសនា ឈ្នះពានឯកត្តជន ២ ម្នាក់ឯងក្នុងពានសម្តេច ស ខេង
កីឡាករប្រយុទ្ធស្លាបស្តាំ ចាន់ វាសនា របស់ក្រុមស្នងការរាជធានីភ្នំពេញ បានឈ្នះពានឯកត្តជនចំនួន ២ ម្នាក់ឯងនៅក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទះពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៤ ដែលបានបញ្ចប់កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ ២០២៦។

ចាន់ វាសនា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយឲ្យក្រុមបាល់ទះស្នងការរាជធានីភ្នំពេញឈ្នះគ្រប់ការប្រកួតគិតចាប់តាំងពីវគ្គសន្សំពិន្ទុក្នុងពូល រហូតដល់វគ្គផ្តាច់ព្រ័ត្រ ដែលបានធ្វើឲ្យក្រុមរបស់ខ្លួនឈ្នះជើងឯកនេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។
តាមរយៈសមត្ថភាពលេចធ្លោបានផ្តល់ឲ្យ ចាន់ វាសនា បានឈ្នះពានឯកត្តជន ២ ម្នាក់ឯងគឺទី១ ពានកីឡាករល្អជាងគេប្រចាំព្រឹត្តិការណ៍ទាំងមូល និងទី២ ពានកីឡាករប្រយុទ្ធស្លាបស្តាំល្អជាងគេ។ នេះសមិទ្ធផលថ្មីមិនធ្លាប់មានក្នុងអាជីពរបស់ខ្លួន។

ជាមួយគ្នានេះ មិត្តរួមក្រុមរបស់ខ្លួន ៣ នាក់ទៀតគឺ រុន សុខជា បានឈ្នះពានកីឡាករប្រយុទ្ធស្លាបឆ្វេងល្អជាងគេ ហើយអ្នកប៉ះសេ យ៉ុន ខេមរៈ បានឈ្នះពានកីឡាករលើកបាល់ល្អជាងគេ និងកីឡាករ ឧក រដ្ឋា ឈ្នះពានកីឡាកររនាំងការពារល្អជាងគេ។
ចំណែកពានកីឡាករប្រយុទ្ធស្តាំល្អជាងគេមួយទៀតបានទៅកីឡាករ សុខ រ៉ាដូ របស់ក្រុមកងពលធំអន្តរាគមន៍លេខ ៣ និងពានរនាំការពារល្អជាងគេមួយទៀតបានទៅកីឡាករ សោម សេរីសម្បត្តិ របស់វិសាខា។ និយាយរួមពានឯកត្តជនលើកនេះបានទៅកីឡាករលេចធ្លោសម័យក្រោយទាំងអស់ពោលគឺកីឡាករឆ្នើមៗរៀមច្បងមិនមានទទួលបានទេ។

ជើងឯកបានទៅក្រុមស្នងការរាជធានីភ្នំពេញ ទទួលបានប្រាក់រង្វាន់ ៥០ លានរៀល ហើយលេខ ២ បានទៅក្រុមស្នងការខេត្តកោះកុង ទទួលបានប្រាក់រង្វាន់ ២០ លានរៀល។ ចំណែកលេខ ៣ បានទៅ វិសាខា ទទួលបានប្រាក់រង្វាន់ ១២ លានរៀល និងលេខ ៤ កងពលធំអន្តរាគមន៍លេខ៣ ទទួលបានប្រាក់រង្វាន់ ៨ លានរៀល។
សូមបញ្ជាក់ថា ជ័យលាភីឯកត្តជន ម្នាក់ៗទទួលបានប្រាក់រង្វាន់ចំនួន ១ លានរៀលដូចគ្នា៕
ជ័យលាភីបុរស
- លេខ១៖ ស្នងការរាជធានីភ្នំពេញ ទទួលបានប្រាក់រង្វាន់ ៥០ លានរៀល
- លេខ២៖ ស្នងការខេត្តកោះកុង ទទួលបានប្រាក់រង្វាន់ ២០ លានរៀល
- លេខ៣៖ វិសាខា ទទួលបានប្រាក់រង្វាន់ ១២ លានរៀល
- លេខ៤៖ កងពលធំអន្តរាគមន៍លេខ៣ ទទួលបានប្រាក់រង្វាន់ ៨ លានរៀល
ជ័យលាភីឯកត្តជន
- ចាន់ វាសនា ជាកីឡាករល្អផ្តាច់គេប្រចាំព្រឹត្តិការណ៍
- ចាន់ វាសនា ជាកីឡាករល្អប្រយុទ្ធស្តាំ
- សុខ រ៉ាដូ ជាកីឡាករល្អប្រយុទ្ធស្លាបស្តាំ
- រុន សុខជា ជាកីឡាករល្អប្រយុទ្ធឆ្វេង
- ឧក រដ្ឋា ជាកីឡាករល្អរនាំងការពារ
- សោម សេរីសម្បត្តិ ជាកីឡាករល្អរនាំងការពារ
- យ៉ុន ខេមរៈ ជាកីឡាករលើកបាល់ល្អជាងគេ
អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


