សន្តិសុខសង្គម
អគ្គិភ័យឆាបឆេះបន្ទប់ជួលជាន់ទី៤ នៃអាផាតមិនជួល ក្នុងសង្កាត់អូឡាំពិក
ភ្នំពេញ ៖ ឆេះអាផាតមិនជួលជាន់ទី៤ បង្កការខូចខាត បន្ទប់មួយចំនួន រួមជាមួយសម្ភារៈ ផ្អើលពលរដ្ឋ និង សមត្ថកិច្ចអន្តរាគមន៍ ។

ហេតុការណ៍បង្កភ្ញាក់ផ្អើលនេះ កើតឡើងកាលពីវេលាម៉ោង ១០ និង ២០នាទីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវលេខ ២៩២ ក្នុងសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
តាមប្រភពព័ត៍មានពីប្រជាពលរដ្ឋបានឱ្យដឹងថា មុនកើតហេតុគេបានធុំក្លិនឈ្ងៀមផ្សែង ប៉ុន្តែរកមិនឃើញ ក៏ពួកគាត់ត្រឡប់ចូលផ្ទះវិញ ។ លុះមួយសន្ទុះក្រោយមក ក៏ស្រាប់តែ ឃើញអណ្តាតភ្លើង ចេញពីបន្ទប់ជាន់ទី៤ នៃអាផាតមិនជួល យ៉ាងសន្ធោសន្ធៅ ។ ភ្លាមៗ ប្រជាពលរដ្ឋ បានប្រញាប់រាយការណ៍ជូនសមត្ថកិច្ច ដើម្បីជួយអន្តរាគមន៍ ការពាររាលដាលកាន់តែខ្លាំង ។

អគ្គិភ័យនេះបង្កការខូចខាត បន្ទប់ជាន់ទី៤ រួមមានសម្ភារៈមួយចំនួនធំ និង បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន ០៥គ្រឿង បាញ់ឱ្យរលត់ជាស្ថាពរ ។ ចំពោះមូលហេតុ សមត្ថកិច្ច កំពុងស្រាវជ្រាវ ៕
អត្ថបទ ៖ រដ្ឋា



-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


