Connect with us

កីឡា

កីឡា​ហាប់គីដូ​ ត្រូវ​បាន​នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាជ្រើសរើស​​យក​ទៅ​បង្ហាត់​ដល់​មន្ត្រីជំនាញ

បានផុស

នៅ

កីឡា​ហាប់គីដូ​ ដែល​គេ​ដឹង​ថា​ជា​ប្រភេទ​កីឡា​ដែល​សំបូរ​ក្បាច់​ស្នៀត​ពិសេស​ក្បាច់ចាប់ឃ្លេ​ និង​ផ្ដួល​ជា​ដើម​នោះ​ត្រូវ​បាន​នាយកដ្ឋាន​ប្រឆាំង​បទ​ល្មើលស​បច្ចេកវិទ្យា​បាន​ជ្រើសរើស​យក​ទៅ​បង្ហាត់​មន្ត្រី​ដើម្បី​ពង្រឹង​សមត្ថភាព​ និង​យក​ទៅ​អនុវត្តន៍​អំឡុង​ចុះ​ប្រតិបត្តិការ​ផ្សេងៗ​ជា​ដើម។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិដ្ឋភាព​វគ្គ​បណ្ដុះបណ្ដាល

លោកឧត្តមសេនីយ៍ទោ ហេង សំណាង អញ្ចើញ​ចូលរួម​ជា​តំណាង​នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា​ បាន​លើក​ឡើង​ថា​ វគ្គ​បណ្ដុះ​បណ្ដាល​របស់​នាយកដ្ឋាន​ប្រឆាំ​បទ​ល្មើស​នេះ​ជា​ផែនការ​ និង​ជា​ការ​យក​ចិត្ត​ទុកដាក់​របស់​ថ្នាក់​ដឹកនាំ​លើ​កិច្ច​ការ​ស្នូល​របស់​មន្ត្រី​ជំនាញ​នៅ​ពេល​ចុះ​យក​មុខ​សញ្ញា។​ ស្រប​ពេល​កំពុង​មាន​ប្រតិបត្តិការ​ប្រឆាំ​បទ​ល្មើស​អនឡាន​ (Online Scams)​ បែបនេះ​​រឹតតែ​ត្រូវ​ចំ​ពេលវេលា​តែ​ម្ដងដែល​មន្ត្រី​បាន​ឆ្លងកាត់​វគ្គបណ្ដុះបណ្ដាល​ក្បាច់​គុន​នា​ពេល​កន្លង។​

ទិដ្ឋភាព​វគ្គ​បណ្ដុះបណ្ដាល

ការ​បណ្ដុះបណ្ដាល​ដល់​មន្ត្រី​នាយកដ្ឋាន​នេះ​គឺ​ផ្ដោត​លើ​បច្ចេកទេស​ចុះ​យក​មុខ​សញ្ញា​ដោយ​សមស្រប​ទៅ​តាម​ក្បាច់​ស្នៀត​នៃ​កីឡា​ហាប់គីដូ​ធ្វើ​ឲ្យ​ការ​ចុះ​អនុវត្តន៍​កាន់​តែ​មាន​ភាព​ងាយស្រួល​ និង​មិន​សូវ​ប្រឈម​ហានិភ័យ​ផ្សេង​ៗ។​ មួយ​វិញ​ទៀត​ការ​ចុះ​ទៅ​ប្រតិបត្តិការ​ផ្សេងៗ​នោះ​គឺ​ត្រឹម​តែ​ចុះ​នាំ​យក​នូវ​មុខ​សញ្ញា​ប៉ុណ្ណោះ​មិនមែន​ឈាន​ទៅ​ដល់​ការ​វាយ​លុក​យក​ទីតាំង​ ឬ​កម្ទេច​ដែល​មាន​លក្ខណៈ​ទ្រុងទ្រាយ​ធំ​នោះ​ឡើយ​ ដូច្នេះ​ហើយ​កីឡា​ហាប់គីដូ​នេះ​លក្ខណៈ​ស័ក្តិសម​បំផុត។​

ទិដ្ឋភាព​វគ្គ​បណ្ដុះបណ្ដាល

បញ្ជាក់​ដែរ​ថា​ សហព័ន្ធខ្មែរកីឡាហាប់គីដូបានសហការជាមួយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ រៀបចំពិធីប្រគល់វិញ្ញាបនបត្រដល់សិក្ខាកាមជាកងកម្លាំងចំនួន ២៥នាក់ក្រោយបានបញ្ចប់វគ្គហ្វឹកហាត់ “ក្បាច់គុនហាប់គីដូ” រយះពេល ២០ម៉ោង។​ ពិធី​បិទ​បញ្ចប់​វគ្គ​ និង​ប្រគល់​វិញ្ញាបនបត្រ​នេះ​បាន​ធ្វើ​ឡើង​កាល​ពី​ព្រឹក​ថ្ងៃ​ទី២៨​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៦​ នៅ​ទីលាន​ហ្វឹកហាត់​របស់​សហព័ន្ធ​ហាប់​គីដូ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ។​ ក្នុង​ពិធី​នោះ​ផង​ដែរ​មាន​ការ​អញ្ជើញ​ចូលរួម​ពី​លោក​ គួច​ ហុងជៀក​ ប្រធាន​សហព័ន្ធ​ស្ដីទី​ លោកឧត្តមសេនីយ៍ទោ ហេង សំណាង ​និង​សិក្ខាកាម​ជា​ច្រើន​នាក់​ផង​ដែរ៕​

ទិដ្ឋភាព​វគ្គ​បណ្ដុះបណ្ដាល

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម