ចរាចរណ៍
រថយន្តដឹកប្រេងឥន្ធនៈ បុករះរថយន្ត ២ គ្រឿង និងកង់បី ១ គ្រឿង កៀបតៃកុងម្នាក់ បាក់ជើងម្ខាង
រថយន្តដឹកប្រេងឥន្ធនៈ ១ គ្រឿង សង្ស័យដាច់ហ្វ្រាំង ជ្រុលបុករះរថយន្តឃ្លុប ២ គ្រឿង និងកង់បី ១ គ្រឿង អូសកៀបជាប់តៃកុងរថយន្តឃ្លុបម្នាក់ បណ្ដាលឲ្យរងរបួសបាក់ជើងម្ខាង ត្រូវបានកងសង្គ្រោះ ៧១១ កងពលតូចលេខ ៧០ ជួយអន្តរាគមន៍កាត់យកចេញបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។


ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩ និង ៥០ នាទីព្រឹក ថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ភូមិត្រពាំងទា សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ ជុំ ចាន់ធី ភេទប្រុស អាយុ ៤៦ ឆ្នាំ (បាក់ជើងខាងឆ្វេង) មានទីលំនៅភូមិអង្គ សង្កាត់ប្រឡ:ឡាង ខណ្ឌដង្កោ រាជធានីភ្នំពេញ។


តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តឃ្លុប ២ គ្រឿង ធ្វើដំណើរស្របគ្នាតាមបណ្ដោយផ្លូវបេតុង ទិសដៅពីលិចទៅកើត។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តដឹកប្រេងឥន្ធនៈ ១ គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3F-1921 ធ្វើដំណើរទិសដៅបញ្ច្រាសទិសគ្នា ក្នុងល្បឿនលឿន បុករថយន្តឃ្លុបដែលបើកបរនៅខាងមុខ ១ គ្រឿង ហើយរថយន្តមិនទាន់អស់ល្បឿន ក៏បន្តទៅបុករថយន្តឃ្លុប ១ គ្រឿងទៀត ពាក់ស្លាកលេខ ភ្នំពេញ 3F-8775 បណ្ដាលឲ្យកៀបជាប់ជនរងគ្រោះជាតៃកុងរថយន្តឃ្លុបនៅក្នុងរថយន្តអូសជាង ២០ ម៉ែត្រ បន្តបុកកង់បី ១ គ្រឿងទៀត។


ប្រភពដដែល បានបន្តថា ភ្លាមៗ នោះ តៃកុងរថយន្តដឹកប្រេង ក៏បានចុះពីរថយន្ត រួចរត់គេចខ្លួនបាត់។ បន្ទាប់មក កងប្រតិបត្តិការរុករក និងសង្រ្គោះគ្រោះមហន្តរាយ ៧១១ កងពលតូចលេខ ៧០ ក៏បានចុះមកអន្តរាគមន៍កាត់យកជនរងគ្រោះទៅមន្ទីរពេទ្យ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះវាស់វែងយករថយន្តទាំង ៣ គ្រឿង និងកង់បី ទៅរក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រង់ចាំដោះស្រាយតាមនីតិវិធី៕
អត្ថបទ ៖ សុខា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


