Connect with us

ព័ត៌មានជាតិ

ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌឫស្សីកែវ ដឹកនាំក្រុមការងារ ចុះសមយុទ្ធ មូលដ្ឋានដែលជាប់នឹងច្រាំងទន្លេ

បានផុស

នៅ

ក្រុមការងារ ស.ស.យ.ក ខណ្ឌឬស្សីកែវ ត្រួតពិនិត្យលក្ខណៈបច្ចេកទេស ម៉ាស៊ីនបូមទឹកពន្លត់អគ្គិភ័យថ្មី រួមជាមួយ និងធើ្វការសមយុទ្ធពន្លត់អគ្គិភ័យផងដែរ។ ជាក់ស្តែងកាលពីល្ងាចថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦  ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌឫស្សីកែវ បានដឹកនាំក្រុមការងារ ចុះសមយុទ្ធ និងត្រួតពិនិត្យបច្ចេកទេស ម៉ាស៊ីនបូមពន្លត់ថ្មី អោយប្រើប្រាស់ត្រូវតាមលក្ខណៈបច្ចេកទេស ងាយស្រួលទៅដល់ពេលមានអាសន្ន អគ្គិភ័យណាមួយកើតឡើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជិន ប៊ុនធឿន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌឫស្សីកែវ និងក្រុមការងារ ស.ស.យ.កខណ្ឌឫស្សីកែវ ទទួលផែនពន្លត់ និងសង្គ្រោះអគ្គិភ័យ ផ្លូវទឹក បានរៀបចំសមយុទ្ធពន្លត់ និងសង្គ្រោះអគ្គិភ័យ ព្រមទាំងបានត្រួតពិនិត្យលក្ខណៈបច្ចេកទេសម៉ាស៊ីនបូមបាញ់ពន្លត់អគ្គិភ័យថ្មី ដែលអាចអន្តរាគមន៍ជួយពន្លត់ និងសង្គ្រោះអគ្គិភ័យ បានទាន់ពេលវេលា។

លោកប្រធាន ស.ស.យ.ក ខណ្ឌឬស្សីកែវ បានលើកឡើងថា ការសមយុទ្ធនាពេលនេះ គឺជាការត្រៀមលក្ខណៈអោយបានគ្រប់ជ្រុងជ្រោយ និងធានាអោយបាននូវការជួយអន្តរាគមន៍បានទាន់ពេលវេលា ក្នុងករណីមានគ្រោះអគ្គិភ័យដែលកើតមានជាយថាហេតុ នៅក្នុងមូលដ្ឋានខណ្ឌ ជាពិសេសតាមបណ្ដាសង្កាត់ចំនួន៦ក្នុងចំណោមសង្កាត់ទាំង៧ ដែលនៅជាប់នឹងច្រាំងទន្លេ រួមមានសង្កាត់ទួលសង្កែទី១ ,សង្កាត់គីឡូម៉ែត្រលេខ៦, សង្កាត់ច្រាំងចំរេះទី១, សង្កាត់ច្រាំងចំរេះទី២, សង្កាត់ស្វាយប៉ាក, សង្កាត់ឫស្សីកែវ។

ជាមួយគ្នានោះ លោក ជិន ប៊ុនធឿន សូមថ្លែងអំណគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមការងារ ស.ស.យ.ក ទទួលផែនពន្លត់ និងសង្គ្រោះអគ្គិភ័យផ្លូវទឹក ដែលតែងខិតខំប្រឹងប្រែងក្នុងការបង្ការ ទប់ស្កាត់ គ្រោះអគ្គិភ័យបានទាន់ពេលវេលា។ លោកមានជំនឿជឿជាក់ថា ក្រុមការងារនេះអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការអន្ដរាគមន៍ពន្លត់អគ្គិភ័យ នៅតាមមូលដ្ឋានដែលជាប់នឹងច្រាំងទន្លេ ក្នុងខណ្ឌឫស្សីកែវ ក៏ដូចជាជួយអន្តរាគមន៍ ទៅដល់មូលដ្ឋានខណ្ឌដទៃទៀតដែលមានមូលដ្ឋានជាប់នឹងច្រាំងទន្លេ ជាដើម។

គួរបញ្ជាក់ផងដែរថា ក្រុមការងារ ស.ស.យ.ក ទទួលផែនពន្លត់ និងសង្គ្រោះអគ្គិភ័យផ្លូវទឹកនេះ មានម៉ាស៊ីនបូមបាញ់ពន្លត់ចំនួន៣គ្រឿង ទូកល្បឿនដែលបានបំពាក់ម៉ូទ័របូមបាញ់ពន្លត់អគ្គិភ័យមានចំនួន៣គ្រឿង រួមជាមួយទូកធំ អន្តរាគមន៍ផ្លូវទឹកចំនួន១គ្រឿងទៀតផងដែរ៕ អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម