ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាកំណាត់ផ្លូវ ២៥៤ ប្រវែង ៤០ ម៉ែត្រ ឡើងវិញ ក្រោយបង្កផលលំបាកដល់ពលរដ្ឋធ្វើដំណើរ
ប្រជាពលរដ្ឋសាទរ ក្រោយកំណាត់ផ្លូវ ២៥៤ កែងផ្លូវលេខ ៥១ ធ្លាប់តែមានជង្ហុកធំៗ ដក់ទឹក បង្កផលលំបាកដល់អ្នកដំណើរឆ្លងកាត់ និងអ្នករស់នៅ ពេលនេះជួសជុលឡើងវិញហើយ។


ជាក់ស្តែងកំណាត់ផ្លូវលេខ ២៥៤ កែងផ្លូវលេខ៥១ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌដូនពេញ បានជួសជុលអ៊ុតកៅស៊ូឡើងវិញ ក្រោយបង្កផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។


បើតាមការបញ្ជាក់ពីលោក សាវុធ ដាវីត បានប្រាប់ឲ្យដឹងថា ផ្លូវដែលខូចខាតនេះ បានបង្កការលំបាកខ្លាំង ព្រោះឆ្លងកាត់ម្តងៗ ជិះធ្លាក់ជង្ហុកស្ទើរតែដួលទៅហើយ ដោយសារតែជង្ហុកមានតូច-ធំច្រើនគួរសមដែរ ប៉ុន្តែក្រោយអាជ្ញាធរធ្វើការជួសជុលជូនឡើងវិញ ហាក់បីមានភាពងាយស្រួលខ្លាំងលើការធ្វើដំណើរឆ្លងកាត់ និងមិនមានជង្ហុក ឬទឹកដក់បន្តទៀតនោះឡើយ។

លោក នី សាមិត្ត ប្រធានការិយាល័យសាធារណការខណ្ឌដូនពេញ បានប្រាប់ឲ្យដឹងថា កំណាត់ផ្លូវលេខ ២៥៤ ប្រវែង ៤០ ម៉ែត្រ នេះ ត្រូវបានរដ្ឋបាលខណ្ឌដូនពេញ ជួសជុលរួចរាល់ហើយ ដើម្បីសម្រួលបន្ទុកជូនពលរដ្ឋ បញ្ចប់ការលំបាកដែលធ្លាប់ឆ្លងកាត់កន្លងមក។

លោកក៏បានសំណូមពរ និងសុំការយោគយល់ពីប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ។ ចំពោះបញ្ហាទាំងអស់នេះ លោកនឹងព្យាយាមជួសជុលរាល់ផ្លូវដែលខូចឡើងវិញជូនពលរដ្ឋ ដើម្បីសម្រួលការលំបាកជួបកន្លងមក៕
អត្ថបទ ៖ រដ្ឋា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


