កីឡា
ព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោន ធ្វើការធ្ងន់ថ្ងៃអាទិត្យនេះ មុនប៉ះគ្នាទៀតថ្ងៃព្រហស្បតិ៍
ក្រុមព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោន គ្មានពេលសម្រាកច្រើនឡើយ ដោយត្រូវធ្វើការធ្ងន់រៀងៗខ្លួននៅថ្ងៃអាទិត្យ ទី៨ ខែមីនា ឆ្នាំ ២០២៦ មុនពេលពួកគេត្រូវជួបគ្នាម្តងទៀតនៅថ្ងៃព្រហស្បត៍ សប្តាហ៍ក្រោយ។

ព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោន ទើបតែប្រកួតគ្នាកាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ ២០២៦ នៅពហុកីឡដ្ឋានជាតិអូឡាំពិក សម្រាប់ការប្រកួតជើងទី១ វគ្គ ៨ ក្រុមចុងក្រោយ ពានរង្វាន់ AFC Challenge League ដែលព្រះខ័នរាជស្វាយរៀង បានយកឈ្នះដោយលទ្ធផល ៤-១។
ក្រុមទាំងពីរត្រូវប៉ះគ្នាក្នុងជើងទី២ នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ ២០២៦ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីសម្រេចថាតើ ក្រុមណាឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងពានរង្វាន់អាស៊ីលំដាប់ទៅ៣។

ទោះបីជារយៈពេលមានត្រឹម ៧ ថ្ងៃមុនប៉ះគ្នាជើងទី២ ក្រុមទាំងពីរមានភារកិច្ចក្នុងលីគបាល់ទាត់កំពូលកម្ពុជា ដោយ ព្រះខ័នរាជស្វាយរៀង ត្រូវធ្វើដំណើរទៅទឹកដីខេត្តកំពង់ស្ពឺ ដើម្បីជួបតទល់នឹង ណាហ្គាវើលដ៍ វេលាម៉ោង ៦ ល្ងាច ថ្ងៃអាទិត្យ ទី៨ ខែមីនា ឆ្នាំ ២០២៦។
ព្រះខ័នរាជស្វាយរៀង មាន ៥៤ ពិន្ទុ កំពុង ឈរលើកំពូលតារាង បន្ទាប់ពីឈ្នះ ១៨ និងចាញ់ ៣ ខណៈ ណាហ្គាវើលដ៍ មាន ៣៥ ពិន្ទុ ឈរលេខ ៤ បន្ទាប់ពីឈ្នះ ១០ ស្មើ ៥ និងចាញ់ ៦។

នៅម៉ោងដំណាលគ្នា ភ្នំពេញក្រោន ត្រូវបើកទ្វារផ្ទះរបស់ខ្លួនទទួលក្រុម អឹមអូអាយ កំពង់ដេវ៉ា។ ភ្នំពេញក្រោន ឈរលេខ២តាមពីក្រោយ ព្រះខ័នរាជស្វាយរៀង ៧ ពិន្ទុ បន្ទាប់ពីឈ្នះ ១៤ ស្មើ ៥ និងចាញ់ ហើយ អឹមអូអាយ កំពង់ដេវ៉ា ស្ថិតនៅលេខ ៦ មាន ៣០ ពិន្ទុ ក្រោយឈ្នះ ៨ ស្មើ ៦ និងចាញ់ ៧។
អ្វីដែលហត់បន្តិចសម្រាប់ ព្រះខ័នរាជស្វាយរៀង គឺ ត្រូវធ្វើដំណើរទៅខេត្តកំពង់ស្ពឺ ខណៈ ភ្នំពេញក្រោន មិនពិបាកក្នុងការធ្វើដំណើរ។ ទោះបីជាយ៉ាងណា ក្រុមទាំងពីរសុទ្ធតែមានកីឡាករច្រើនស្រាប់ដូចគ្នា ដូច្នេះសម្រាប់ការប្រកួតលីគ ពួកគេប្រើប្រាស់កីឡាករក្នុងស្រុកច្រើន។

គូប្រកួតក្នុងវគ្គ Top 6 នៅក្នុងសប្តាហ៍នេះម៉ោងដំណាលគ្នាគឺ បឹងកេត បើកទ្វារពហុកីឡដ្ឋានជាតិអូឡាំពិកទទួល អង្គរថាយហ្គឺរ។ អង្គរថាយហ្គឺរ បន្តឈរលេខ ៣ បន្ទាប់ពីធ្វើបានល្អ ៤ ប្រកួតចុងក្រោយ ក្នុងនោះឈ្នះ ឡាយហ្វព្រះសីហនុ ៣-១, ឈ្នះ ភ្នំពេញក្រោន ៤-៣, ឈ្នះ កងយោធពលខេមរភូមិន្ទ ៧-១ និងស្មើ ភ្នំពេញក្រោន ០-០។
ចំណែក បឹងកេត ស្ថិតនៅលេខ ៥ មាន ៣៥ ពិន្ទុ ពីការឈ្នះ ១០ ស្មើ ៥ និងចាញ់ ៦។ ៤ ប្រកួតចុងក្រោយ ពួកគេ ចាញ់ អង្គរថាយហ្គឺរ ០-១, ឈ្នះ គិរីវង់សុខសែនជ័យ ២-០, ស្មើ វិសាខា ០-០, ចាញ់ ណាហ្គាវើលដ៍ ០-២ និងឈ្នះ ណាហ្គាវើលដ៍ ១-០។ ចាំមើល បងឹកេត សងសឹក អង្គរថាយហ្គឺរបានទេ?
- ណាហ្គាវើលដ៍ vs ព្រះខ័នរាជស្វាយរៀង
- ភ្នំពេញក្រោន vs អឹមអូអាយ កំពង់ដេវ៉ា
- បឹងកេត vs អង្គរថាយហ្គឺរ
អត្ថបទ៖ វិរបុត្រ
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


