Connect with us

ព័ត៌មានអន្ដរជាតិ

មន្ត្រី​អឺរ៉ុប​មិនពេញចិត្ត​សម្ដី លោក ហ្សេលេនស្គី វាយ​ប្រហារ​​​មេដឹកនាំ​ហុងគ្រី​

បានផុស

នៅ

គណៈកម្មការអឺរ៉ុបបានរិះគន់យ៉ាងខ្លាំងចំពោះប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ចំពោះការគំរាមកំហែងដល់នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban ក្នុងជម្លោះលើប្រាក់កម្ចីរបស់សហភាពអឺរ៉ុប​​សម្រាប់​ប្រទេស​អ៊ុយក្រែន ចំនួន ៩០​ពាន់លានអឺរ៉ូ (១០៤ ពាន់លានដុល្លារ) ដែលកំពុងត្រូវបានរារាំងដោយប្រទេសហុងគ្រី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
រូបភាព៖Reuters

​​យោង​​តាម​ការ​​ស្រង់សម្តី​​ អ្នកនាំពាក្យគណៈកម្មការអឺរ៉ុប លោក Olof Gill បាននិយាយនៅ​ថ្ងៃសុក្រថា៖«​យើងច្បាស់ណាស់ ក្នុងនាមជាគណៈកម្មការអឺរ៉ុប ភាសាប្រភេទនេះមិនអាចទទួលយកបានទេ។ មិនត្រូវមានការគំរាមកំហែងប្រឆាំងនឹងរដ្ឋជាសមាជិកសហភាពអឺរ៉ុប​ណាមួយ​ទេ។ ជាពិសេស ការកើនឡើងនៃវោហាសាស័ព្ទ​​ពីគ្រប់ភាគី មិនមាន​ជា​ប្រយោជន៍​អ្វី​សោះឡើយ។

លោក Olof Gill ក៏​​បានអំពាវនាវឲ្យភាគីទាំងពីរ «បន្ថយ» ​ជម្លោះ​វោហាស័ព្ទ​​ដ៏មុតស្រួចរៀងៗខ្លួន​របស់​ពួក​គេ​។

លោក ហ្សេលេនស្គី បានវាយប្រហារលោក Orbán កាលពីថ្ងៃព្រហស្បតិ៍ទី៥មីនា នៅឯកិច្ចប្រជុំរដ្ឋាភិបាលនៅទីក្រុងកៀវថា «បុគ្គលម្នាក់ដែលរារាំងប្រាក់កម្ចីចំនួន ៩០ពាន់លានអឺរ៉ូ (១០៤ ពាន់លានដុល្លារ) របស់សហភាពអឺរ៉ុបដល់អ៊ុយក្រែន សូមបញ្ឈប់។ បើមិនដូច្នោះទេ លោកនឹងផ្តល់អាសយដ្ឋានរបស់បុគ្គលនោះទៅយោធាអ៊ុយក្រែន ដើម្បីឲ្យពួកគេ និយាយជាភាសារបស់ពួកគេ»។

មេដឹកនាំអ៊ុយក្រែនបានសង្កត់ធ្ងន់ថា ប្រទេសរបស់លោកមិនមានជម្រើសផ្សេងក្រៅពីប្រាក់កម្ចីរបស់សហភាពអឺរ៉ុបទេ។ ប៉ុន្តែ លោកក៏មិនបាន​និយាយ​ឈ្មោះចំៗថា បុគ្គល​រារាំង​​ប្រាក់​កម្ចី​នោះ​ជា​​ នរណា​ឲ្យ​ប្រាកដដែរ។ ប៉ុន្តែ​​ ពាក្យសម្តីបែបនេះ​ហាក់ដូចជាកំណត់គោលដៅលើនាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban ដែលកំពុងរារាំងប្រាក់កម្ចីរបស់សហភាព​អឺរ៉ុបដល់អ៊ុយក្រែន។

ទោះជាយ៉ាងណា រដ្ឋាភិបាលនៅទីក្រុង Budapest បានចាត់ទុកសេចក្តីថ្លែងការណ៍ទាំងនោះថាជា «ការគំរាមកំហែងអាយុជីវិត» លោក Orban យ៉ាងខ្លាំង​ទៅវិញ​​៕

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម