Connect with us

ព័ត៌មានអន្ដរជាតិ

​រុស្ស៊ី​ ថា​​ គ្មាន​និស្សិតចិនរៀន​នៅ​រុស្ស៊ី​បង្ខំ​ឲ្យ​ចុះឈ្មោះបម្រើកងទ័ព​ប្រយុទ្ធទេ​​​

បានផុស

នៅ

ក្រសួងការបរទេសរុស្ស៊ី បានបដិសេធយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់ដែល​​រីក​សាយ​​​យ៉ាង​​ឆាប់រហ័ស​នៅលើគេហទំព័រព័ត៌មានចិនមួយចំនួននៅឯលោកខាងលិចថា និស្សិតចិនដែលកំពុងសិក្សានៅប្រទេសរុស្ស៊ី ត្រូវបានបង្ខំឲ្យចុះកិច្ច​សន្យាចូល​បម្រើក្នុងកងកម្លាំងប្រដាប់អាវុធរុស្ស៊ីក្រោមកិច្ចសន្យា។ នេះបើយោងតាមទីភ្នាក់ងារ tass បានចុះផ្សាយ។

រូបភាព៖Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើប៉ុស្តិ៍ Telegram ផ្លូវការកាលពីថ្ងៃទី៨មីនា ក្រសួងការបរទេស​រុស្ស៊ី​ បានបញ្ជាក់ថា ព័ត៌មានដែលថា និស្សិតបរទេស ជាពិសេសនិស្សិត​មកពី​ប្រទេស​ចិន​ផ្ទាល់តែម្ដង ត្រូវ​បង្ខំឲ្យ​ចូលរួមក្នុងការបម្រើយោធានៅពេលសិក្សានៅរុស្ស៊ី គឺជារឿងបង្ខូចឈ្មោះទីក្រុងទីមូស្កូ។

យោង​តាមភ្នាក់ងារនេះ គេហទំព័រមួយចំនួនដូចជា news.creaders.net, backchina.com និង​វិប​ផត​ថល​អ៊ីនធឺណិត​ចិន 360doc.com​ បានបង្ហោះអត្ថបទដែលមានចំណងជើងគួរឲ្យភ្ញាក់ផ្អើលដូចជា «ចុះហត្ថលេខាលើកិច្ចសន្យាស្លាប់ ឬមិនចុះហត្ថលេខានឹងត្រូវត្រឡប់ទៅផ្ទះវិញ បុរសចិនចំនួន ៦៦០០០ នាក់​នៅរុស្ស៊ីកំពុងស្ថិតនៅលើជោគ​វាសនា​នៃសេចក្ដីមរណរបស់ពួកគេ »។

ក្រសួងការបរទេសរុស្ស៊ី បានសង្កត់ធ្ងន់ថា ការសិក្សានៅសាកលវិទ្យាល័យនានា រុស្ស៊ីមិនបង្កើត​អង្គភាព​​យោធាណាមួយសម្រាប់និស្សិតបរទេសនោះទេ។ យោងតាមច្បាប់រុស្ស៊ី ពលរដ្ឋបរទេសមិនត្រូវបានតម្រូវឲ្យចូលរួមក្នុងការបម្រើយោធាដោយសារតែពួកគេកំពុងសិក្សា ឬរស់នៅក្នុងប្រទេសនោះទេ។

ក្រសួង​ការបរទេស​រុស្ស៊ី​​ក៏ជឿជាក់ផងដែរថា ការចោទប្រកាន់ខាងលើគឺជាផ្នែកមួយនៃយុទ្ធនាការព័ត៌មានចម្រុះ ដែលមានគោលបំណងធ្វើឲ្យខូចមុខ​​មាត់​រុស្ស៊ីនៅលើឆាកអន្តរជាតិ។ យុទ្ធនាការទាំងនេះច្រើនតែប្រើពាក្យចចាមអារ៉ាម ឬព័ត៌មានមិន​ពិត​ដើម្បីបង្កឲ្យមានការភាន់ច្រឡំជាសាធារណៈ ជាពិសេសនៅក្នុងបរិបទនៃភាពតានតឹងភូមិសាស្ត្រនយោបាយកើនឡើង។ មិនថា និស្សិតបរទេសសិក្សានៅរុស្ស៊ីតាមរយៈអាហារូបករណ៍របស់រដ្ឋាភិបាល ឬកម្មវិធីបង់​ប្រាក់​ដោយខ្លួន​ឯង​ទេ ពួកគេមិនមានកាតព្វកិច្ចទាំងស្រុងនោះទេ ដើម្បីបម្រើការងារនៅក្នុងជួរកងទ័ពរុស្ស៊ី៕

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម