Connect with us

ព័ត៌មានជាតិ

សិង្ហបុរីអញ្ជើញប្រមុខការទូតកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការ ដើម្បីពង្រឹងចំណងមិត្តភាព

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសសិង្ហបុរី ដោយទស្សនកិច្ចនេះ គឺតបតាមការអញ្ជើញរបស់សមភាគី លោក វីរៀន បាឡាគ្រឹស្សណាន់ រដ្ឋមន្ត្រីការបរទេសសិង្ហបុរី។ បើតាមសេចក្ដីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា ដំណើរទស្សនកិច្ចរបស់លោក ប្រាក់ សុខុន នឹងចាប់ផ្ដើមពីថ្ងៃទី១០ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦។

រូបភាពឯកសារ៖ ជំនួបរវាងរដ្ឋមន្ត្រីការបរទេសកម្ពុជា និងសិង្ហបុរី នៅឯកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅកោះសេប៊ូ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ឱ្យដឹងថា ក្នុងអំឡុងពេលទស្សនកិច្ចនោះ លោក ប្រាក់ សុខុន នឹងចូលជួបលោក ឡរ៉េន វ៉ុង នាយករដ្ឋមន្ត្រីសិង្ហបុរី និងជំនួបពិភាក្សាការងារជាទ្វេភាគីជាមួយលោក វីវៀន បាឡាគ្រឹស្សណាន់ រដ្ឋមន្ត្រីការបរទេសសិង្ហបុរី។

កិច្ចពិភាក្សារបស់ប្រមុខការទូតទាំងពីរ ក្រសួងការបរទេស គូសបញ្ជាក់ថា នឹងផ្តោតលើការជំរុញទំនាក់ទំនងទ្វេភាគីដ៏យូរអង្វែង និងកក់ក្តៅ តាមរយៈការស្វែងរកវិស័យថ្មីៗដែលមានសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ និងលើបញ្ហាតំបន់ និងអន្តរជាតិសំខាន់ៗ។

ទស្សនកិច្ចផ្លូវការនេះបញ្ជាក់យ៉ាងមុតមាំពីចំណងមិត្តភាពដ៏ជិតស្និទ្ធ និងយូរអង្វែងរវាងប្រទេសទាំងពីរ ហើយបង្ហាញអំពីការប្តេជ្ញាចិត្តរួម និងទស្សនវិស័យឆ្ពោះទៅមុខ សំដៅលើកកម្ពស់ទំនាក់ទំនងទ្វេភាគីទៅកាន់កម្រិតថ្មី ដោយការប្រែក្លាយប្រទេសទាំងពីរ ទៅជាដៃគូល្អក្នុងការចូលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពយូរអង្វែងនៅក្នុងតំបន់។ នេះជាការគូសបញ្ជាក់របស់ក្រសួងការបរទេសកម្ពុជា៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម