ព័ត៌មានជាតិ
ដើមឆ្នាំ ២០២៦ កូនផ្សោតកើតថ្មីមានចំនួន ២ក្បាល ខណៈពេញមួយឆ្នាំ២០២៥ កូនផ្សោតកើតថ្មីមានចំនួន ៦ ក្បាល
កូនផ្សោតកើតថ្មី មានចំនួន ៦ក្បាល ក្នុងឆ្នាំ ២០២៥ និងនៅដើមឆ្នាំ២០២៦ កើតថ្មីមានចំនួន ២ក្បាល ខណៈដែលសត្វផ្សោតទឹកសាបសរុបមានចំនួនប្រមាណជា ១១៤ក្បាល ក្នុងនោះ រស់នៅក្នុងខេត្តក្រចេះ មានប្រមាណជា ៨០ក្បាល។ លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានបញ្ជាក់យ៉ាងដូច្នេះ នាព្រឹកថ្ងៃទី៩ ខែមិនា ឆ្នាំ២០២៦នេះ ក្នុងកិច្ចប្រជុំគណៈគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍តំបន់ទេសចរណ៍សត្វផ្សោតទន្លេមេគង្គ ដែលកិច្ចប្រជុំនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ហាស់ សារ៉េត រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង និងមានការចូលរួមពីអង្គការ WWF ប្រចាំនៅកម្ពុជា។

អភិបាលខេត្តក្រចេះបានឱ្យដឹងថា ខេត្តក្រចេះ មានទន្លេមេគង្គហូកាត់ប្រវែង ១៤០គីឡូម៉ែត្រ និងតំបន់អភិរក្សសត្វផ្សោត និងត្រីមេពូជធំៗ គឺរាប់ចាប់ពីតំបន់ក្បាលកោះទ្រង់ ដល់ព្រំប្រទល់ខេត្តស្ទឹងត្រែង មានប្រវែង ៨៥ គីឡូម៉ែត្រ ដែលមានអន្លង់អភិរក្សចំនួន ៦២អន្លង់ ដែលរាប់បញ្ចូលទាំងអន្លង់អភិរក្សសត្វផ្សោត ត្រីមេពូជ និងជីវម្រុះ។
នៅរដូវរស្សាសត្វផ្សោតមានរស់នៅរាយប៉ាយតាមដងទន្លេ ប៉ុន្តែនៅរដូវប្រាំងសត្វផ្សោតទាំងនោះ តែងតែមកផ្តុំគ្នារស់នៅតាមអន្លង់សំខាន់ៗចំនួន ៥ រួមមាន៖ អន្លង់កាំពីជ្រោយបន្ទាយ អន្លង់កន្ទុយកោះរងាវ អន្លង់កោះផ្តៅ អន្លង់ខ្សាច់ម៉ាកាក់/សំប៉ាន និងអន្លង់កោះដំបង។

សត្វផ្សោតទន្លេមេគង្គ ជានិមិត្តរូបដ៏អស្ចារ្យមួយរបស់ទន្លេមេគង្គ។ ផ្អែកតាមទិន្នន័យឆ្នាំ២០២០ អ្នកវិទ្យាសាស្ត្របានប៉ាន់ប្រមាណថា សត្វផ្សោតទន្លេមេគង្គ ដែលធំពេញវ័យមានចំនួនប្រមាណ ៨៩ក្បាល តែប៉ុណ្ណោះ ដែលកំពុងរស់នៅតាមដងទន្លេមេគង្គនៃប្រទេសកម្ពុជា។ នៅរដូវប្រាំងចាប់ពីខែមករា ដល់ខែឧសភា ក្នុងកំឡុងពេលទឹកស្រក សត្វផ្សោតប្រមូលផ្តុំគ្នានៅក្នុងអន្លង់ទឹកជ្រៅចំនួន ៨ កន្លែងតាមដងទន្លេមេគង្គ ដែលមានចម្ងាយប្រមាណ ១៨០គីឡូម៉ែត្រ លាតសន្ធឹងពីខេត្តក្រចេះ ទៅដល់ ខេត្តស្ទឹងត្រែង។
បច្ចុប្បន្ន អន្លង់កាំពីជ្រោយបន្ទាយ ឬអន្លង់ផ្សោតកាំពី កំពុងទទួលបានការចាប់អារម្មយ៉ាងខ្លាំងពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេស គឺភ្ញៀវអន្តរជាតិតែម្តង ដែលតែងតែមកទស្សនាសត្វផ្សោតជាប្រចាំថ្ងៃ មិនថាថ្ងៃបុណ្យ ឈប់សំរាក ឬថ្ងៃចុងសប្តាហ៍ឡើយ។ គិតចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ រមណីយដ្ឋានអន្លង់ផ្សោតកាំពីទទួលបានភ្ញៀវទេសចរណ៍ សរុបរួមចំនួន ៥,៦៦០នាក់ ស្រី ២,៨៩៧នាក់ ក្នុងនោះ ភ្ញៀវទេសចរណ៍អន្តរជាតិ សរុបចំនួន ៣,២៦៨នាក់ ស្រី ១,៦៧៩នាក់ និងភ្ញៀវទេសចរណ៍ជាតិ សរុបចំនួន ២,៣៩២នាក់ ស្រី ១,២១៨នាក់៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២៣ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១១ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ១៨ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១២ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ


