ព័ត៌មានអន្ដរជាតិ
អាមេរិកអះអាងថា បាញ់កម្ទេចនាវាដាក់មីនអ៊ីរ៉ង់ ១៦គ្រឿង ដែលប្រុងធ្វើសកម្មភាពនៅច្រកសមុទ្រ Hormuz
សហរដ្ឋអាមេរិកបញ្ជាក់ថា កងកម្លាំងជើងទឹករបស់ខ្លួនបានបើកប្រតិបត្តិការវាយប្រហារយ៉ាងខ្លាំងក្លា និងកម្ទេចនាវាដាក់មីនអ៊ីរ៉ង់ចំនួន ១៦គ្រឿង ដែលបម្រុងធ្វើសកម្មភាពនៅច្រកសមុទ្រ Hormuz។

ព័ត៌មាននេះត្រូវបានទម្លាយដោយបញ្ជាការដ្ឋានកណ្តាលអាមេរិក (CENTCOM) និងចុះផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃពុធទី១១ខែមីនាឆ្នាំ២០២៦។
យោងតាម CENTCOM, កងកម្លាំងជើងទឹកអាមេរិក ធ្វើប្រតិបត្តិការនេះក្នុងតំបន់ឈូងសមុទ្រពែរ្ស និងច្រក Hormuz ព្រោះរកឃើញថា អ៊ីរ៉ង់កំពុងព្យាយាមដាក់មីនក្នុងទឹក ដើម្បីរារាំងនាវាដឹកប្រេងអន្តរជាតិ និងនាវាចម្បាំងអាមេរិក មិនឲ្យឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលជាសរសៃឈាមសេដ្ឋកិច្ចសកល។
CENTCOM បញ្ជាក់ថា នេះគឺជា សកម្មភាពការពារខ្លួនជាមុន (Pre-emptive strike) ដើម្បីបង្ការកុំឲ្យមានវិនាសកម្មដល់នាវាស៊ីវិល និងយោធា។

ក្នុងប្រតិបត្តិការនេះ អាមេរិកបានប្រើយន្តហោះចម្បាំង F-35 និង ដ្រូនពិឃាត MQ-9 Reaper ដែលបានកំណត់គោលដៅយ៉ាងច្បាស់លើក្រុមនាវាដាក់មីនខ្នាតតូច និងមធ្យមរបស់កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC)។
ការវាយប្រហារនេះកើតឡើង បន្ទាប់ពីមេដឹកនាំអាមេរិក ដូណាល់ ត្រាំ ប្រើប្រាស់សម្តីធ្ងន់ៗ និងមានលក្ខណៈគំរាមកំហែងខ្លាំងទៅលើអ៊ីរ៉ង់ ដោយបញ្ជាក់ថា អាមេរិកត្រៀមខ្លួនវាយប្រហារប្រទេសនេះខ្លាំងជាងមុនដល់ទៅ ២០ ដងឯណោះ បើទីក្រុងតេហេរ៉ង់ មិនព្រមបើកច្រក Hormuz ឲ្យមានលំហូរប្រេង។
វាក៏កើតឡើងផងដែរ ក្រោយប្រធានាធិបតីអាមេរិករូបនេះ ប្រកាសថា សង្គ្រាមអ៊ីរ៉ង់ នឹងចប់ឆាប់ៗនេះហើយ ប៉ុន្តែមិនមែនចប់ក្នុងសប្តាហ៍នេះទេ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


