កីឡា
ល្ងាចនេះនឹងរកឃើញក្រុមខ្លាំង ២ ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានសម្តេចតេជោ
នៅថ្ងៃ ពុធ ទី ១១ ខែ មីនា ឆ្នាំ ២០២៦ នេះ មាន ២ គូទៀត ត្រូវជួបគ្នាជើងទី ២ វគ្គ ៨ ក្រុមចុងក្រោយពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ ថ្នាក់ជាតិ រដូវកាល ២០២៥-២០២៦ ដើម្បីសម្រេចរកក្រុមខ្លាំង ២ ឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

គូទី ១ ក្រុម បឹងកេត នឹងត្រូវបើកទ្វាពហុកីឡដ្ឋានជាតិអូឡាំពិកទទួលស្វាគមន៍ក្រុមភ្ញៀវ កងយោធពលខេមរភូមិន្ទ វេលាម៉ោង ៦ ល្ងាច។ ចំណែកមួយគូទៀត ក្រុម វិសាខា ត្រូវបើកទ្វាកីឡដ្ឋានរបស់ខ្លួនទទួលស្វាគមន៍ក្រុម ណាហ្គាវើលដ៍ វេលាម៉ោង ៦ ល្ងាចដូចគ្នា។

គួរបញ្ជាក់ផងដែរ ថា ការប្រកួតវគ្គ ៨ ក្រុមចុងក្រោយ កាលពីជើងទី ១ កន្លងទៅ ក្រុម កងយោធពលខេមរភូមិន្ទ បានចាញ់ក្រុម បឹងកេត ០-២។ ដោយឡែកក្រុម ណាហ្គាវើលដ៍ បានស្មើគ្នានឹងក្រុម វិសាខា ២-២។

កាលវិភាគប្រកួតវគ្គ ៨ ក្រុមចុងក្រោយពានសម្តេចតេជោ ថ្ងៃទី ១១ ខែ មីនា ឆ្នាំ ២០២៦ នេះ៖
- បឹងកេត vs ក្រុមកងយោធពលខេមរភូមិន្ទ ម៉ោង ៦ ល្ងាច
- វិសាខា vs ណាហ្គាវើលដ៍ ម៉ោង ៦ ល្ងាច
អត្ថបទ៖ សេម កុសល
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


