ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ ជំរុញឱ្យមានការបន្តពង្រឹងស្តង់ដារសម្រាប់វិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល ខ.ភ.ម
រដ្ឋលេខាធិការក្រសួងការពារជាតិ លោកស្រីនាយឧត្តមសេនីយ៍ ដាំ ដារីនី ជំរុញឱ្យមានការពង្រឹងបន្ថែមទៀតនូវស្តង់ដារខ្ពស់សម្រាប់សិក្សានៅវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាលកងយោធពលខេមរភូមិន្ទ។ ការថ្លែងរបស់លោកស្រី ដាំ ដារីនី បែបនេះធ្វើឡើងក្នុងពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា នៅវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាលកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦។

នាយឧត្តមសេនីយ៍ ដាំ ដារីនី បានគូសបញ្ជាក់ថា ការណ្តុះបណ្តាល បង្ហាត់បង្រៀន ផ្តល់ជំនាញវិជ្ជាជីវៈបច្ចេកទេសដល់សិក្ខាកាមយោធិន សិស្ស និស្សិតស៊ីវិល គឺជាមូលដ្ឋានគ្រឹះក្នុងការអភវឌ្ឍប្រទេស ដោយលោកស្រី បានលើកទឹកចិត្តឱ្យបន្តពង្រឹងសមត្ថភាព វិជ្ជាជីវៈ ការស្រាវជ្រាវផ្នែកវិជ្ជាសាស្ត្រ និងក្រមសីលធម៌ឱ្យប្រកបដោយគុណភាពនិងប្រសិទ្ធភាព។
លោកស្រី ថា «ពង្រឹងខឿនការពារជាតិឱ្យបានរឹងមាំ បណ្តុះបណ្តាលធនធានមនុស្សឱ្យបានខ្លាំង»។

លោកស្រី រដ្ឋលេខាធិការ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកទាំងអស់នៃវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាលកងយោធពលខេមរភូមិន្ទ ដែលកន្លងមកបានចូលរួមយ៉ាងសកម្មក្នុងវិស័យសុខាភិបាលកងយោធពលខេមរភូមិន្ទឱ្យមានការរីកចម្រើនជាបន្តបន្ទាប់។

ជាឱកាសនៃទិវាអន្តរជាតិនារី ៨មីនា លោកស្រី ក៏បានគូសបញ្ជាក់អំពីតួនាទីសំខាន់របស់ស្ត្រី ក្នុងជួរកងយោធពលខេមរភូមិន្ទ ដោយបានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គម ជាពិសេសក្នុងកិច្ចការពារជាតិ បូរណភាពទឹកដី និងមាតុភូមិ។ លោកស្រី បានជំរុញឱ្យនាយទាហាន នាយទាហានរង និងយោធាចារ្យទាំងអស់បន្តពង្រឹងសមត្ថភាព សាមគ្គីភាព វិន័យការងារ និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការបំពេញភារកិច្ចឱ្យបានកាន់តែល្អប្រសើរ៕
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026


