Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់​​ថា​ខ្លួន​​បានបើក​ការ​វាយ​ប្រហារ​​សងសឹក​ដ៏​ខ្លាំង​ពេញ​មួយ​យប់​​ លើ​គោលដៅ​អាមេរិក​ និង​អ៊ីស្រាអែល​

បានផុស

នៅ

កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ (IRGC) ​បាន​អះ​អាង​ថា​ ខ្លួន​បាន​ចាប់​ផ្តើម​ប្រតិបត្តិការ​ដ៏​ខ្លាំងក្លា និង​ធ្ងន់​បំផុតពេញមួយ​យប់ទៅ​​គោល​ដៅ​មូលដ្ឋាន​​​​​ទ័ព​និង​​​ទ្រព្យសម្បត្តិ​​របស់​សហរដ្ឋ​អាមេរិក​និង​អ៊ីស្រាអែល​។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់​។

យោង​តាម​ ABC ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ ២០២៦ រលក​នៃការវាយប្រហារដែលអ៊ីរ៉ង់ដែល​បាន​លើក​ឡើង​ មាន​គោល​បំណង​​​​ដៅ​​លើ​​​គោល​ដៅ​​សហរដ្ឋអាមេរិក និងអ៊ីស្រាអែល រួមមាន​ការបាញ់​មីស៊ីល​ប្រហែល​៣ម៉ោង មាន​ទាំង​មីស៊ីលម៉ាក​ «Khorramshahr» ជា​ប្រភេទ​មីស៊ីលបាលីស្ទិក​​ផ្លោង​រយៈចម្ងាយ​មធ្យមផង​ដែរ​។

មីស៊ីល​បាលីស្ទិករបស់​អ៊ីរ៉ង់។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កងកម្លាំង IRGC ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋអ៊ីរ៉ង់​ថា​៖ «យើង​បន្ត​អនុវត្តការ​វាយ​ប្រហារជាបន្តបន្ទាប់​របស់យើង​ដោយ​មានគោលបំណង និង​អំណាចក្នុងការបន្ត​សង្គ្រាម​ ធ្វើ​យ៉ាង​ណា​ឱ្យ​សត្រូវ​ចុះចាញ់​ទាំងស្រុង។ យើង​នឹងបញ្ចប់សង្គ្រាមនៅ​ពេលដែលស្រមោល​នៃសង្គ្រាម​ត្រូវ​បាន​ដក​ចេញពី​ប្រទេស»។

ចំណែក​កងកម្លាំង​ការពារជាតិអ៊ីស្រាអែល​និយាយលើ​ប្រព័ន្ធផ្សព្វ​ផ្សាយ​សង្គមថា ខ្លួន​បាន​រកឃើញមីស៊ីល​បាញ់ចេញ​ពីអ៊ីរ៉ង់ឆ្ពោះ​ទៅ​​អ៊ីស្រាអែល យ៉ាង​ណា​ប្រព័ន្ធ​ការពារ​ប្រទេស​អ៊ីស្រាអែល​​កំពុង​តតាំង​បំផ្លាញ​មី​ស៊ីល​ទាំង​នោះ។

មិន​តែ​ប៉ុណ្ណោះ ក្រសួង​ការពារជាតិ​ទាំង​អារ៉ាប់រួមនិងបារ៉ែន បាន​ព្រមាន​ប្រជាជននៅ​ព្រឹកថ្ងៃពុធ ថា​ការគំរាមកំហែង​នានា​គឺ​អាចកើតមាន​។

អាជ្ញាធរ​អារ៉ាប់រួមបង្ហោះ​លើប្រព័ន្ធផ្សព្វផ្សាយសង្គម​ថា​៖ « ក្រសួង​ការពារជាតិអះអាង​ថាសំឡេង​ដែល​​ឮ​គឺជាលទ្ធផល​នៃ​ការ​ស្ទាក់​ចាប់​មីស៊ីល​ និងយន្តហោះគ្មានមនុស្សបើករបស់​​ប្រព័ន្ធការពារដែនអាកាសអារ៉ាប់​»​៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម