Connect with us

ព័ត៌មានជាតិ

ព្រឹកនេះ កម្មករ-កម្មការិនីរោងចក្រ ហេន ៧ ហ្គាម៉ិន បានចូលធ្វើការជាធម្មតាវិញ

បានផុស

នៅ

នា​ព្រឹក​ថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៦ នេះ កម្មករ-កម្មការិនី នៃ​រោងចក្រ ហេន ៧ ហ្គាម៉ិន ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយផ្លូវជាតិលេខ ៣ ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ បាន​ចូល​បម្រើ​ការងារ​ជា​ធម្មតា​វិញ​ហើយ បន្ទាប់ពី ក្រសួងការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដោះស្រាយ​បញ្ចប់​ការ​ទាមទារ​របស់​ពួកគាត់​ចប់​សព្វគ្រប់ កាលពី​ថ្ងៃ​ម្សិលមិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ុន មេសា អ្នកនាំពាក្យ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឲ្យដឹងថា «នៅព្រឹកថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៦ នេះ បងប្អូនកម្មករ-កម្មការិនី នៃរោងចក្រ ហេន ៧ ហ្គាម៉ិន បានចូលបម្រើការងារជាធម្មតាវិញហើយ បន្ទាប់ពីមន្ត្រីជាន់ខ្ពស់ក្រសួងការងារ បានដោះស្រាយ​ករណី​ទាមទាររបស់ពួកគាត់​ចប់​សព្វគ្រប់ និងយ៉ាងលឿន​រហ័ស ក្រោម​ការយកចិត្តទុកដាក់​ខ្ពស់»។

អ្នកនាំពាក្យដដែលរូបនេះ បានអះអាងថា រាល់បញ្ហានានារបស់ កម្មករ-និយោជិត មិនថាតែក្នុង​វិស័យ​កាត់ដេរ ឬវិស័យផ្សេងទៀតនោះទេ គឺ ក្រសួងការងារ តែងតែ​យកចិត្តទុកដាក់​ដោះស្រាយ​ដោយ​លឿន​រហ័ស និង​ប្រកប​ដោយ​ប្រសិទ្ធភាព ​ដោយមិន​ព្រងើយ​កន្តើយ​នោះ​ឡើយ។ បន្ថែម​ពី​នេះ កម្មករ-និយោជិត ទាំងអស់ អាចប្តឹង ឬផ្តល់ដំណឹងមកលេខHotline “១២៨៦” ដើម្បី​ឲ្យ​មន្ត្រី​ជំនាញ​របស់​ក្រសួង​ដោះស្រាយ​បញ្ហា​ជូន៕

វីដេអូ ៖ កម្មករ-កម្មការិនីរោងចក្រ ហេន ៧ ហ្គាម៉ិន បានចូលធ្វើការជាធម្មតាវិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម