ព័ត៌មានអន្ដរជាតិ
ត្រាំ៖ ពេលប្រេងឡើងថ្លៃ អាមេរិកចំណេញកប់ក្តោង!
ស្របពេលពិភពលោកកំពុងជួបវិបត្តិឡើងថ្លៃប្រេងសាំងនិងទំនិញនានា ដោយសារតែផលប៉ះពាល់នៃសង្គ្រាមមជ្ឈិមបូព៌ា ស្រាប់តែប្រមុខសេតវិមាន ដូណាល់ ត្រាំ បែរជាអួតអាងទៅវិញថា ពេលប្រេងឡើងថ្លៃ អាមេរិកជាអ្នកចំណេញកប់ក្តោង!

តាមរយៈសារបង្ហោះលើបណ្តាញសង្គម Truth Social កាលពីថ្ងៃព្រហស្បតិ៍ទី១២ខែមីនាឆ្នាំ២០២៦ ប្រធានាធិបតីអាមេរិកវ័យ៧៩ឆ្នាំរូបនេះ សរសេរថា៖ «សហរដ្ឋអាមេរិក គឺជាអ្នកផលិតប្រេងដ៏ធំបំផុតនៅលើពិភពលោក ដែលលើសគេឆ្ងាយណាស់ ដូច្នេះពេលតម្លៃប្រេងឡើងថ្លៃ យើងរកលុយបានកប់ក្តោង»។
សំណេររបស់លោក ត្រាំ នេះ បែបចង់បញ្ជាក់ថា ទោះប្រេងសាំងឡើងថ្លៃ ក៏អាមេរិកមិនខាតដែរ ព្រោះក្រុមហ៊ុនប្រេងអាមេរិកលក់បានលុយច្រើន ផ្ទុយពីប្រទេសដែលមិនផលិតប្រេង ហើយស្របនឹងគោលនយោបាយរបស់លោកដែលគិតពីអាមេរិក ជាចម្បង។

យ៉ាងណា ដ្បិតមានការអួតអាងបែបនេះ ប៉ុន្តែការស្ទង់មតិមតិសាធារណៈ បានបង្ហាញពីក្តីព្រួយបារម្ភកាន់តែខ្លាំងក្នុងចំណោមប្រជាជនអាមេរិកអំពីតម្លៃទំនិញ។
សាររបស់លោកត្រាំ កើតឡើងចំពេលតម្លៃប្រេងបានហក់ឡើងខ្ពស់ជាង ១០០ ដុល្លារក្នុងមួយបារ៉ែលវិញកាលពីថ្ងៃព្រហស្បតិ៍ ហើយទីផ្សារភាគហ៊ុនបានធ្លាក់ចុះ បន្ទាប់ពីកប៉ាល់ដឹកទំនិញ ៣ គ្រឿងបន្ថែមទៀត ត្រូវរងការវាយប្រហារនៅក្នុងតំបន់ឈូងសមុទ្រ ហើយមេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ ប្តេជ្ញាថា នឹងបន្តបិទផ្លូវនាវាចរណ៍ដ៏សំខាន់នៃច្រកសមុទ្រ Hormuz។
តម្លៃប្រេងនៅតែហក់ឡើង បើទោះបីជាទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) អះអាងថា ខ្លួននឹងបញ្ចេញប្រេងបម្រុងក្នុងកម្រិតកំណត់ត្រារហូតដល់ ៤០០ លានបារ៉ែល ដើម្បីព្យាយាមទប់ស្កាត់ផលប៉ះពាល់សេដ្ឋកិច្ចនៃសង្គ្រាមរវាងអាមេរិក-អ៊ីស្រាអែល ជាមួយអ៊ីរ៉ង់ក៏ដោយ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


