Connect with us

កីឡា

លោក Oleg ភ្នំពេញ​ក្រោន​យប់​មិញ​ធ្វើ​បាន​ល្អ​ហើយ​ ប៉ុន្តែ​ខ្វះសំណាង​បន្តិច​

បានផុស

នៅ

លោក​ Oleg Starinsky ​ដែល​ជា​គ្រូ​បង្វឹក​របស់​ក្រុម​បាល់ទាត់​ភ្នំពេញ​ក្រោន​ ថា​ការ​ប្រកួត​យប់​មិញ​គឺ​កូន​ក្រុម​លេង​បាល្អ​ទាំង​ឆន្ទៈ​ប្រកួត​ និង​ការ​គ្រប់គ្រង​បាល់​ ប៉ុន្តែ​នៅ​ខ្វះសំណាង​បន្តិច​យ៉ាង​បើ​បន្ត​ល្អ​ដូច​នេះ​អាច​នឹង​ឈ្នះ​ពាន​ CPL នៅ​ចុងរដូវកាល។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ Oleg Starinsky​

គ្រូ​បង្វឹក​ក្រុម​បាល់ទាត់​ភ្នំពេញ​ក្រោន​ លោក​ Oleg Starinsky​ បាន​ឲ្យ​ដឹង​ថា​ កូន​ក្រុម​លោក​យប់មិញ​គឺ​លេង​បាន​ល្អ​ និង​បង្ហាញ​ពី​ឆន្ទៈ​ខ្ពស់​ចំពោះ​ការ​ប្រកួត​មួយ​នេះ​ពិសេស​នៅ​វគ្គ​ទី១​ សឹងតែ​ល្អ​អត់ខ្ចោះ​ទៅ​ហើយ។​ ប៉ុន្តែ​ការ​ប្រកួត​មួយ​នេះ​ភ្នំពេញ​ក្រោន​ដូច​ជា​នៅ​ខ្វះ​សំណាង​បើ​ទោះ​ជា​មាន​ទម្រង់​លេង​ល្អ​ក៏​ដោយ​ក្ដី។​

លោក​ Oleg​ ជឿជាក់​ថា​ប្រសិន​កូន​ក្រុម​បន្ត​លេង​ទម្រង់​ល្អ​ដូច​យប់មិញ​នេះ​គឺ​អាច​នឹង​ឈ្នះ​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា​ (CPL)​ នៅ​ចុង​រដូវកាល​នេះ។​ ហេតុ​នេះ​ហើយ​កីឡាករ​ត្រូវ​បន្ត​ខំប្រឹង​ប្រែង​តទៅ​ទៀត​ដើម្បី​អាច​ឈាន​ទៅ​ទទួល​បាន​ភាព​ជោគជ័យ​នៅ​ចុង​រដូវកាល។​

ការ​ប្រកួត​យប់មិញ

បញ្ជាក់​ដែរ​ថា​ បញ្ចប់​ការ​ប្រកួត​ទាំង​ពីរ​ជើង​វគ្គ​ ៨ក្រុម​នៃ​ពាន​រង្វាន់​ AFC Challenge League​ រវាង​ក្រុម​ព្រះខ័នរាជស្វាយរៀង​ និង​ភ្នំពេញ​ក្រោន​ គឺ​ក្រុមមក​ពី​ខេត្ត​ស្វាយរៀង​ជា​អ្នក​ឡើង​ទៅ​ជុំ​បន្ត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។​ លទ្ធផល​ការ​ប្រកួត​មិញ​នេះ​ព្រះខ័នរាជស្វាយរៀង​យក​ឈ្នះ​ដោយ​លទ្ធផល​ ២-១​ និង​សរុប​ទាំង​ពីរ​ជើង​ ៦-២​ នៃ​វគ្គ​ជម្រុះ​ ៨ក្រុម​ AFC Challenge League ​៕​

ការ​ប្រកួត​យប់មិញ

អត្ថបទដោយ៖ នួន ស៊ីណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម