សេចក្ដីជូនដំណឹង
ធនាគារ ABA បន្ថែមសាខាថ្មីនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ
ធនាគារ ABA បានបើកសាខាថ្មីជាផ្លូវការ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SSEZ) ដោយពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការផ្តល់សេវាធនាគារទំនើប សុវត្ថិភាព និងងាយស្រួលសម្រាប់អាជីវកម្ម និងរូបវន្តបុគ្គល នៅក្នុងតំបន់សេដ្ឋកិច្ចដ៏មមាញឹក និងសំខាន់មួយរបស់កម្ពុជា។

ស្ថិតក្នុងទីតាំងយុទ្ធសាស្រ្ត ដើម្បីបម្រើតម្រូវការដែលបន្ដកើនឡើងជាលំដាប់ពីសំណាក់សហគ្រាស និងបុគ្គលិកដែលកំពុងប្រតិបត្តិការនៅក្នុង តំបន់សេដ្ឋកិច្ចពិសេស សាខាថ្មីនេះ មានផ្តល់នូវសេវាកម្ម និងផលិតផលពេញលេញរបស់ធនាគារ ABA។ អតិថិជននឹងទទួលបានបទពិសោធប្រើប្រាស់សេវាធនាគារទំនើបប្រកបដោយផាសុកភាព ជាមួយបន្ទប់ VIP សម្រាប់ឯកជនភាពអតិថិជន កន្លែងអង្គុយរង់ចាំធំទូលាយ ចំណតសមរម្យ ព្រមទាំងក្រុមការងារវិជ្ជាជីវៈ ដែលរង់ចាំបម្រើសេវាជូនអតិថិជនគ្រប់រូប។ បងប្អូនដែលបំពេញការងារនៅក្នុងតំបន់នេះស្រាប់ អាចចូលប្រើសេវាធនាគារយ៉ាងងាយស្រួល ដោយមិនចាំបាច់ធ្វើដំណើរទៅដល់ក្រុង ឬសាខាខេត្ត ដោយធានាបាននូវការធ្វើប្រតិបត្តិការប្រកប ដោយប្រសិទ្ធភាព។

សាខាថ្មីនេះ ក៏មានផ្នែកស្វ័យសេវា ដោយមានបំពាក់នូវម៉ាស៊ីនទំនើបៗដូចជា ម៉ាស៊ីន ATM, ម៉ាស៊ីនដាក់ប្រាក់, ម៉ាស៊ីនដាក់មូលប្បទានបត្រ (CDM), ម៉ាស៊ីនដក-ដាក់ប្រាក់ (CRM) ដែលអាចឲ្យអតិថិជនបំពេញតម្រូវការធនាគាររបស់ខ្លួនយ៉ាងងាយស្រួល គ្រប់ពេលវេលា 24/7 និង មានម៉ាស៊ីនបើកកាត ដែលអតិថិជនអាចបើកកាត CSS និងកាតអន្តរជាតិ Visa, Mastercard, UPI ចាយពេលតែពីរបីនាទីប៉ុណ្ណោះ។

ABA សាខាថ្មីនេះ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បន្ទប់លេខ 1F 46-48 & 2F 22-25 វិថីសម្តេចតេជោ ហ៊ុន សែន ភូមិពូធឿង សង្កាត់បិតត្រាង ក្រុងកំពង់សោម ខេត្តព្រះសីហនុ។ លោកអ្នកអាចស្វែងរកទីតាំង នៅទីនេះ ។

សាខានេះ បើកបម្រើអតិថិជនរៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ចាប់ពីម៉ោង 8ព្រឹក ដល់ 4រសៀល និងរៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង 8ព្រឹក ដល់ 11:30ព្រឹក។ លោកអ្នកអាចទាក់ទងសាខាតាមលេខទូរស័ព្ទ 098 203 361។

សូមអញ្ជើញអតិថិជនមកកាន់ ABA សាខាថ្មីនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងសូមទទួលយកភាពងាយស្រួលនៃការប្រើប្រាស់ សេវាធនាគារនៅទីតាំងថ្មីនេះ។


-
ព័ត៌មានជាតិ៥ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


