សេដ្ឋកិច្ច
SSCA៖ តម្លៃសំបុត្រយន្តហោះនឹងកើនឡើង បើតម្លៃប្រេងនៅបន្តអូសបន្លាយ
ជុំការកើនឡើងនៃតម្លៃប្រេងនាពេលបច្ចុប្បន្ន លោក ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា (SSCA) បានពន្យល់ថា តម្លៃសំបុត្រយន្តហោះអាចនឹងមានការប្រែប្រួលខុសពីតម្លៃដើម ប្រសិនបើថ្លៃប្រេងនៅបន្តអូសបន្លាយពេលយូជាងនេះ។

ក្នុងបទសម្ភាសជាមួយ«កម្ពុជាថ្មី» ដោយឆ្លើយតបទៅនឹងសំណួរថាតើ ប្រសិនបើសង្គ្រាមមជ្ឈិមបូព៌ាបន្តអូសបន្លាយ តម្លៃប្រេងក៏កំពុងកើនឡើង តើតម្លៃសំបុត្រយន្តហោះនឹងប្រែប្រួល ឬយ៉ាងណា? លោក ស៊ិន ចាន់សិរីវុត្ថា បានថ្លែងថា ជាកត្តាសត្យានុម័តជាទូទៅនៅពេលដែលមានផលវិបត្តិអ្វីមួយទាក់ទងនឹងប្រេង គឺមិនមែណប៉ះពាល់ត្រឹមតែវិស័យដឹកជញ្ជូនតាមផ្លូវអាកាសទេ តែវាប៉ះពាល់ដល់វិស័យទាំងអស់។
លោកបានពន្យល់ថា «ជាទូទៅក្រុមហ៊ុនអាកាសចរណ៍ធំៗ ដែលមានយុទ្ធសាស្រ្តល្អ តែងតែទិញប្រេងស្តុកទុក យ៉ាងហោចណាស់ពី ២ សប្តាហ៍ ទៅ ១ខែ ស្តុកទុកនៅក្នុងតម្លៃមួយ ព្រោះគាត់ធ្វើការគណនាតម្លៃសំបុត្រយន្តហោះអាស្រ័យទៅតាមតម្លៃប្រេង ចឹងនៅពេលគាត់ដឹងតម្លៃប្រេងមុន និងទិញស្តុកទុកមុន តម្លៃសំបុត្រយន្តហោះថោក ឬថ្លៃ ទៅតាមតម្លៃប្រេងនេះអែង»។

«ប៉ុន្តែប្រសិនបើតម្លៃប្រេងកើនឡើងនៅបន្តអូសបន្លាយពេលយូ បញ្ហាកាន់តែវែង ដូច្នេះច្បាស់ណាថា នឹងប៉ះពាល់ដល់នូវប្រេងស្តុកចាស់ដែលគាត់បានទិញស្តុកទុក ចឹងហើយគាត់ត្រូវការទិញប្រេងស្តុកថ្មី ដូច្នេះប្រេងស្តុកថ្មី តម្លៃសំបុត្រយន្តហោះថ្មី»។ លោក ស៊ិន ចាន់ បន្ថែមបែបនេះ។
ជាមួយគ្នានេះ លោកបានអះអាងថា សង្គ្រាមមជ្ឈិមបូព៌ានេះមិនមែនត្រឹមតែប៉ះពាល់ដល់វិស័យដឹកជញ្ជូនតាមផ្លូវអាកាសទេ គឺប៉ះពាល់ដល់វិស័យដឹកជញ្ជូនទូទៅ ព្រោះយើងបានដឹងហើយថាច្រកសមុទ្រ Hormoz គឺមិនអាចដឹកជញ្ជូនប្រេងបានទេ ដោយកប៉ាល់ទាំងអស់ត្រូវបានកកស្ទះនៅទីនេះទាំងអស់ ដូច្នេះវាធ្វើឱ្យមានហានិភ័យខ្ពស់ ដោយយើងកំពុងបារម្ភពីការផ្គត់ផ្គង់ប្រេង ដែលធ្វើឱ្យតម្លៃប្រេងឡើងថ្លៃ។

អ្នកនាំពាក្យរូបនេះ បានបន្ថែមទៀតថា កាលណាតម្លៃប្រេងឡើងថ្លៃវានឹងធ្វើឱ្យប៉ះពាល់ទៅដល់ជីវភាពប្រជាជនប្រចាំថ្ងៃដែរ ព្រោះយើងការប្រើប្រាស់សព្វថ្ងៃយើងដឹងហើយថាការនាំចូលប្រេងសាំង គឺច្រើនបំផុតពីការនាំចូលសុទ្ធសាត ហើយតម្លៃ គឺជាតម្លៃអន្តរជាតិ ដូច្នេះនៅពេលតម្លៃអន្តរជាតិ អ្វីៗក៏ត្រូវកើនឡើងដូចគ្នាដែរ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


