ព័ត៌មានអន្ដរជាតិ
ក្រុមសកម្មប្រយុទ្ធគ្នីគ្នាអ៊ីរ៉ង់ ប្រកាសក្តែងៗថា ខ្លួនជាអ្នកបាញ់ទម្លាក់យន្តហោះចាក់សាំងអាមេរិក នៅអ៊ីរ៉ាក់
ក្រុមសកម្មប្រយុទ្ធបក្សពួកអ៊ីរ៉ង់ មានមូលដ្ឋាននៅប្រទេសអ៊ីរ៉ាក់ បានចេញមុខអះអាងទទួលខុសត្រូវ ដោយប្រកាសក្តែងៗថា ខ្លួននេះហើយជាអ្នកបាញ់ទម្លាក់យន្តហោះចាក់សាំងរបស់សហរដ្ឋអាមេរិក។

នៅថ្ងៃសុក្រទី១៣ខែមីនាឆ្នាំ២០២៦ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បានដកស្រង់សម្តីអ្នកនាំពាក្យទីស្នាក់ការកណ្តាលនៃក្រុម PBUH របស់អ៊ីរ៉ង់ ដែលអះអាងថា យន្តហោះចាក់សាំងរបស់កងទ័ពអាមេរិក KC-135 ត្រូវបានចលនាតស៊ូ Islamic Resistance បាញ់ទម្លាក់ដោយគ្រាប់មីស៊ីល នៅភាគខាងលិចប្រទេសអ៊ីរ៉ាក់ ហើយអាកាសយានិកទាំង៦នាក់ នៅលើយន្តហោះនោះ គឺស្លាប់ទាំងអស់។
ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រុមនេះបញ្ជាក់ថា ខ្លួនបានបាញ់ទម្លាក់យន្តហោះនេះ ដើម្បីការពារអធិបតេយ្យភាព និងលំហអាកាសនៃប្រទេសរបស់ខ្លួន។

ទោះបីជាយ៉ាងណាក៏ដោយ ជុំវិញរឿងនេះមិនទាន់មានការឆ្លើយតបឬប្រតិកម្មអ្វី ពីសហរដ្ឋអាមេរិកនោះទេ។
សូមជម្រាបថា យន្តហោះចាក់សាំងលើអាកាសប្រភេទ KC-135 Stratotanker បានធ្លាក់នៅភាគខាងលិចប្រទេសអ៊ីរ៉ាក់ ខណៈបើតាមការឲ្យដឹងពីបញ្ជាការដ្ឋានកណ្តាលអាមេរិក (CENTCOM), យន្តហោះនេះជួបឧបទ្ទវហេតុជាមួយយន្តហោះមួយគ្រឿងទៀត ក្នុងអំឡុងពេលធ្វើប្រតិបត្តិការ។

យ៉ាងណា យន្តហោះមួយគ្រឿងទៀត មិនមានបញ្ហាឡើយ ដោយអាចចុះចតនៅអាកាសយានដ្ឋាន Ben Gurion ក្នុងប្រទេសអ៊ីស្រាអែល ដោយសុវត្ថិភាព។
ដំបូងឡើយ CENTCOM ចេញសេចក្តីថ្លែងការណ៍ថា ហេតុការណ៍នេះ កើតឡើងក្នុង «លំហអាកាសមិត្តភាព» អំឡុងពេលបំពេញបេសកកម្ម Epic Fury ដែលវាមិនមែនបណ្តាលមកពីការបាញ់ប្រហារពីសត្រូវ ឬការបាញ់ច្រឡំគ្នាឯងអ្វីទេ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ២ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


