ព័ត៌មានជាតិ
អាជ្ញាធរសង្កាត់ដង្កោ ចុះជួសជុលចាក់កំណាត់ផ្លូវបេតុង ឡើងវិញដែលរងការខូចខាត ប្រវែង១២ម៉ែត្រ
កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ កំណាត់ផ្លូវបេតុង ក្នុងភូមិសំបួរ (ផ្លូវទៅបឹងតាម៉ាត) ប្រវែង១២ម៉ែត្រ ត្រូវបានជួសជុលឡើងវិញ ក្រោយរងការខូចខាត សម្រាប់សម្រួលបន្ទុកជូនពលរដ្ឋ ស្ថិតនៅភូមិសំបួរ (ផ្លូវទៅបឹងតាម៉ាត) សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បើតាមការបញ្ជាក់ពី កញ្ញា ពេជ្ររចនា ជានិស្សិតនិងជាអ្នកធ្វើដំណើរឆ្លងកាត់ចំណុចនេះ បានលើកថា គាត់តែងជិះម៉ូតូ ទៅសាលារៀនរៀងរាល់ថ្ងៃ តែងជួបការលំបាក ដោយសារចំណុចផ្លូវបេតុងនេះមានជង្ហុកធំខ្លាំងពេក ដែលធ្វើអោយគាត់ ពេលជិះម៉ូតូឆ្លងចំណុចនេះ ត្រូវសម្លឹងមើលដោយប្រុងប្រយ័ត្នខ្ពស់ទើបមិន ជួបគ្រោះថ្នាក់។

លោក ហួរ ពលរដ្ឋរស់នៅក្បែរនោះ ក៏បានលើកឡើងថា កន្លែងនេះពេលយប់ឡើង មានអ្នកដំណើរបើកបរលឿនគួរសមដែរ និងពេលខ្លះមានអ្នកជិះធ្លាក់ជង្ហុកខាងលើនេះដួល ក៏មានដែរ ។ ពលរដ្ឋបន្តថា ក្រោយពេលមានអាជ្ញាធរចុះមកជួសជុលបែបនេះ លោកក៏ដូចជាពលរដ្ឋផ្សេងដទៃទៀត មានអារម្មណ៍សប្បាយចិត្តឡើងវិញ ដោយមិនចាំបាច់ កើតទុក្ខបញ្ហាផ្លូវខូចក្បែរផ្ទះពួកគាត់ទៀតនោះឡើយ ។ ជាមួយគ្នានោះ ពលរដ្ឋសូមកោតសរសើរ ចំពោះអាជ្ញាធរ លើការយកចិត្តទុកដាក់ ពីបញ្ហារបស់ប្រជាពលរដ្ឋ យកមកដោះស្រាយទាន់ពេលវេលា ដើម្បីដោះស្រាយ និងសម្រួលបន្ទុកដែលធ្លាប់ជួបកន្លងមក។


ពាក់ព័ន្ធការស្ថាបនាផ្លូវនេះដែរ ក្រុមការងារ កម្ពុជាថ្មី បានទំនាក់ទំនងជាមួយ លោកស្រី សឿង សេរី ចៅសង្កាត់ដង្កោ បានអោយដឹងថា បន្ទាប់ពីទទួលបានទទួលបាននូវព័ត៍មាន ពីពលរដ្ឋលោកស្រី បានអោយលោក លត់ ឃីម ចៅសង្កាត់រងទី១ និងចាត់អោយក្រុមការងារសង្កាត់ភូមិ ចុះជួសជុលផ្លូវបេតុងដែលខូចខាត ប្រវែង ១២ម៉ែត្រ ទទឹង ៣,៦០ម៉ែត្រ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ៕ អត្ថបទ ៖ រដ្ឋា
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


