ជីវិតកម្សាន្ដ
បវរកញ្ញាភពផែនដី ២០២៥ ឈានដល់វគ្គផ្តាច់ព្រ័ត្រហើយ ខណៈគេរំពឹងថា សុីដនី ម៉ារិទ្ធ នឹងបានតំណែងម្ចាស់មកុដ
កម្មវិធីប្រកួតសម្រស់អន្តរជាតិ Miss Planet International 2025 បានឈានមកដល់វគ្គផ្តាច់ព្រ័ត្រហើយនាយប់ថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០២៦នេះ ដោយមានបេក្ខភាពបវរកញ្ញាពីជាង ៤០ប្រទេស ចូលរួម ដើម្បីបង្ហាញសមត្ថភាព ការច្នៃប្រឌិត និងទេពកោសល្យផ្នែកសង្គម និងបរិស្ថាន។
តួយ៉ាង អ្នកតាមដានវិស័យបវរកញ្ញា និងស្រលាញ់គាំទ្រវិស័យនេះ រំពឹងថា បេក្ខភាពកូនកាត់អាមេរិក សុីដនី ម៉ារិទ្ធ នឹងក្លាយជាម្ចាស់មកុដថ្មី Miss Planet International 2025 ដោយសាររូបសម្រស់ សមត្ថភាពលេចធ្លោ និងភាពច្នៃប្រឌិតរបស់នាងលើវេទិកាអន្តរជាតិដែលបានបង្ហាញកន្លងមក។


ចំពោះដំណើរការនៃកម្មវិធី Miss Planet International លើកទី៥ គឺប្រព្រឹត្តធ្វើតាំងពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦មក ដោយបេក្ខភាពបវរកញ្ញាទាំងអស់ បានទៅកាន់កន្លែងនានាក្នុងទីក្រុងភ្នំពេញ និងខេត្តសៀមរាបដើម្បីទស្សនកិច្ច និងថតរូបក្នុងឈុតប្រពៃណីខ្មែរលើទឹកដីអង្គផងដែរ។ ក្នុងសកម្មភាពមួយចំនួន ក៏មានការចូលរួមពីម្ចាស់មកុដឆ្នាំចាស់ MPI 2024 បវរកញ្ញា Mahra Lutfi ផងដែរ។
យ៉ាងណា ក្នុងដំណើរការនៃកម្មវិធីប្រកួតសម្រសនេះ អ្នកគាំទ្រវិស័យបវរកញ្ញានៅកម្ពុជា បានបង្ហាញការពេញចិត្តខ្លាំងចំពោះបេក្ខភាពបវរកញ្ញាកូនកាត់អាមេរិក សុីដនី ម៉ារិទ្ធ ពិសេសរូបសម្រស់របស់កញ្ញាក្នុងឈុតតំណាងជាតិដ៏ប្រណិត “ទេពអប្សរព្រះបុរមវិស្ណុលោក” ដែលឆ្លុះបញ្ចាំងឆ្លុះឱ្យឃើញនូវដួងព្រលឹងជាតិខ្មែរដ៏ល្អផូរផង់។
កម្មវិធី Miss Planet International គឺជាការប្រកួតសម្រស់អន្តរជាតិ ដែលផ្តោតលើការផ្សព្វផ្សាយការអភិរក្សបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ភពផែនដី។ កម្មវិធីនេះ ក៏ជាវេទិកាដ៏សំខាន់សម្រាប់បវរកញ្ញាពីប្រទេសនានា ក្នុងការបង្ហាញសមត្ថភាព សម្រស់ និងគម្រោងសង្គមនៅលើឆាកអន្តរជាតិ៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


