Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខណ្ឌកំបូល ចុះបោសលាងសម្អាតអនាម័យ បរិស្ថាន ក្នុងមូលដ្ឋាន

បានផុស

នៅ

កាលពី​ថ្ងៃ​ទី ១៥ ខែ​មីនា ឆ្នាំ ២០២៦ រដ្ឋបាល​ខណ្ឌ​កំបូល សហការ​ជាមួយ ក្រុមហ៊ុន Mizuda បាន​ចុះ​ធ្វើការ​បោស​លាង​សម្អាត​អនាម័យ បរិស្ថាន នៅ​លើ​ដង​ផ្លូវ​បេតុង​វត្ត​ភ្នៀត​សិម្ពលី អម​សងខាង​ផ្លូវ ស្ថិត​ក្នុង​ភូមិសាស្ត្រ​សង្កាត់​ស្នោរ ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ ចាប់ពី​ព្រំប្រទល់​ខណ្ឌ​ពោធិ៍​សែន​ជ័យ រហូត​ដល់​ព្រំប្រទល់​ខណ្ឌ​ព្រែកព្នៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរ​បាន​ឲ្យ​ដឹង​ថា ដោយ​អនុវត្ត​តាម​ផែនការ​ដឹកនាំ​របស់ លោក ឃឹម ស៊ុនសូដា អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​កំបូល លោក ជា ឃឿន ប្រធាន​ការិយាល័យ​សាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និង​សណ្ដាប់ធ្នាប់​សាធារណៈ បាន​ដឹកនាំ​មន្ត្រី​ការិយាល័យ រួម​ជាមួយ​អាជ្ញាធរ​សង្កាត់-ភូមិ ពាក់ព័ន្ធ សហការ​ជាមួយ​ក្រុមហ៊ុន Mizuda ចុះ​ធ្វើការ​សម្អាត​អនាម័យ បរិស្ថាន និង​បោស​លាង​សម្អាត​តាម​ដង​ផ្លូវ ដើម្បី​ផាសុកភាព​ដល់​ប្រជាពលរដ្ឋ​ធ្វើដំណើរ និង​អ្នក​រស់នៅ​ជាប់ៗ ផ្លូវ។

ជាមួយ​គ្នា​នេះ អាជ្ញាធរ បាន​អរគុណ​ដល់ ក្រុមហ៊ុន Mizuda ដែល​សហការ​ចុះ​បោស​លាង​សម្អាត​បរិស្ថាន​ មាន​ផាសុកភាព​ដល់​ប្រជាពលរដ្ឋ។ ក្នុង​នោះ អាជ្ញាធរ ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូម​មេត្តា​ទុក​ដាក់​សំរាម​ក្នុង​ធុង​ឲ្យ​បាន​ត្រឹមត្រូវ ងាយស្រួល​ក្រុមហ៊ុន​ប្រមូល​សំរាម៕

អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម