Connect with us

ព័ត៌មានជាតិ

ជាការតបស្នង៖ ជំទាវទី១កម្ពុជា បានបន្តប្រគល់ផ្ទះថ្មីជូនគ្រួសារកងទ័ពពលីចំនួន៣ខ្នងថែមទៀត  

បានផុស

នៅ

នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញប្រគល់ផ្ទះថ្មីចំនួន ៣ខ្នងជូនដល់ក្រុមគ្រួសាររបស់វីរកងទ័ពពលី ដោយក្នុងនោះផ្ទះ២ខ្នង ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្ដាល ខណៈផ្ទះ១ខ្នងទៀត ស្ថិតនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកជំទាវបណ្ឌិតបានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត និងប្រសាសន៍សួរសុខទុក្ខអំពីសំណាក់សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំងសម្តេចធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារនៃសពវីរកងទ័ពផងដែរ។​ ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត បាននាំយកមកជាមួយនូវអំណោយជាថវិកា សម្ភារៈបរិក្ខារសម្រាប់ប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ជូនដល់ក្រុមគ្រួសារនៃសព ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ។

លោកជំទាវបណ្ឌិត បានលើកឡើងពីការចងចាំវីរភាព និងការលះបង់របស់វីរកងទ័ព ជាពិសេសក៏បាននិងកំពុងគិតគូរជាប្រចាំចំពោះក្រុមគ្រួសារវីរកងទ័ព ដោយមិនបោះបង់នរណាម្នាក់ចោលនោះឡើយ។ ជីវភាព និងការរស់នៅ ដើម្បីបន្តរួមចំណែកជាមួយកម្ពុជា​ គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា​ ដែលនេះ គឺសរបញ្ជាក់ច្បាស់ពីការទទួលខុសត្រូវក្នុងនាមរាជរដ្ឋាភិបាលផង និងសមាជិកក្រុមគ្រួសារវីរកងទ័ពផង ក៏ដូចជាប្រជាជនកម្ពុជាទាំងអស់ផងដែរ។

គួរបញ្ជាក់ថា ផ្ទះថ្មី និងអំណោយសម្បុរសធម៌ជាច្រើន គឹត្រូវបានប្រគល់ជូនចំពោះគ្រួសារយុទ្ធជនពលី រួមជាមួយនឹងការជួយជ្រោមជ្រែងជីវភាពគ្រួសារ និងកូនៗរបស់វីរយុទ្ធជនពលី។

លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល ថា នេះគឺជាសកម្មភាពដ៏លេចធ្លោមួយដែលលោកជំទាវបណ្ឌិតតែងតែធ្វើជាបន្តបន្ទាប់នារយៈពេលចុងក្រោយនេះ នៅក្នុងបណ្តាខេត្តនានាដែលស្តែងឱ្យឃើញពីការផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់រាជរដ្ឋាភិបាល ជាពិសេសសម្តេចធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ចំពោះការយកចិត្តទុកដាក់លើគ្រួសារយុទ្ធជនពលីដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុការពារជាតិមាតុភូមិ និងប្រជាពលរដ្ឋខ្មែរ។

សកម្មភាពនេះក៏សបញ្ជាក់ឱ្យឃើញថា រាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជាទាំងអស់ចងចាំជានិច្ចនូវវីរភាពដ៏អង់អាចក្លាហានរបស់វីរកងទ័ព វីរនគរបាលជាតិ និងវីរកងរាជអាវុធហត្ថ ដែលបានបូជាអាយុជីវិត ដើម្បីការពារបូរណភាពទឹកដី និងការពារសេចក្តីសុខជូនប្រជាពលរដ្ឋខ្មែរគ្រប់រូប។

តាមលោក ប៉ែន បូណា ជាការតបស្នងចំពោះការលះបង់ដ៏ធំធេងនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញគោលនយោបាយ និងយន្តការជាច្រើន ដើម្បីជួយសម្រួលដល់ក្រុមគ្រួសាររបស់យុទ្ធជនពលី មានដូចជាការផ្តល់ជូនមុខរបរចិញ្ចឹមជីវិត ស្រោចស្រង់សមាជិកគ្រួសារ ផ្តល់អាហារូបករណ៍ដល់កូនៗឱ្យបានសិក្សារហូតដល់កម្រិតបរិញ្ញាបត្រ ការរៀបចំឥណទានសារជាថ្មី និងការដោះស្រាយបំណុលជូនវីរយុទ្ធជនក្នុងសមរភូមិ ថែមទាំងមានការគិតគូររហូតដល់ការបង្កើតជាមូលនិធិសម្រាប់ជួយទ្រទ្រង់ដល់ក្រុមគ្រួសារវីរយុទ្ធជនពលីថែមទៀតផង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម