ព័ត៌មានអន្ដរជាតិ
ប្រតិកម្មសម្ព័ន្ធមិត្តអាមេរិក ក្រោយត្រាំកៀងគររកជំនួយបើកច្រកសមុទ្រ Hormuz ឡើងវិញ
ចូលដល់សប្តាហ៍ទី៣ នៃសង្គ្រាមរវាងអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ ស្ថានការណ៍កាន់តែឡើងកម្តៅខ្លាំង បន្ទាប់ពីអ៊ីរ៉ង់បានសម្រេចចិត្តបិទច្រកសមុទ្រ Hormuz ដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ ដោយសារវាជាផ្លូវដឹកជញ្ជូនប្រេងរហូតដល់១ភាគ៥ នៃពិភពលោក។ ប្រឈមមុខនឹងបញ្ហានេះ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានអំពាវនាវឲ្យប្រទេសជាសម្ព័ន្ធមិត្តជួយអន្តរាគមន៍ដើម្បីការពារសុវត្ថិភាពផ្លូវទឹកមួយនេះ។ លោកបានបង្ហើបថា បានទាក់ទងទៅកាន់៧ប្រទេសរួចហើយ ដែលក្នុងនោះរួមមាន ចិន បារាំង ជប៉ុន កូរ៉េខាងត្បូង និងអង់គ្លេស ជាដើម។

ទោះជាយ៉ាងណា ការឆ្លើយតបពីបណ្តាប្រទេសទាំងនោះហាក់មានភាពខុសៗគ្នា។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ នាថ្ងៃទី១៦ខែមីនាឆ្នាំ២០២៦។
នៅខាងភាគីជប៉ុន នាយករដ្ឋមន្ត្រីលោកស្រី Sanae Takaichi បានបញ្ជាក់យ៉ាងច្បាស់នាថ្ងៃចន្ទនេះថា ជប៉ុនមិនទាន់មានផែនការបញ្ជូននាវាចម្បាំងទៅកាន់តំបន់នោះឡើយ។ លោកស្រីបានថ្លែងទៅកាន់សភាថា រដ្ឋាភិបាលកំពុងស្ថិតក្នុងដំណាក់កាលពិនិត្យមើលថា តើជប៉ុនអាចធ្វើអ្វីបានខ្លះដោយឯករាជ្យ និងស្ថិតក្រោមក្របខ័ណ្ឌច្បាប់របស់ខ្លួន។
ចំណែកឯអូស្ត្រាលីវិញ ក៏បានបង្ហាញជំហរស្រដៀងគ្នាដែរ។ រដ្ឋមន្ត្រីម្នាក់នៅក្នុងគណៈរដ្ឋមន្ត្រីរបស់លោក Anthony Albanese បានប្រាប់សារព័ត៌មាន ABC ថា អូស្ត្រាលីនឹងមិនបញ្ជូននាវាទៅជួយបើកច្រកសមុទ្រ Hormuz ឡើយ ទោះបីជាពួកគេដឹងថាវាជាផ្លូវទឹកដ៏សំខាន់ក៏ដោយ ព្រោះវាមិនមែនជាអ្វីដែលគេត្រូវបានស្នើសុំ ឬជាកាតព្វកិច្ចដែលត្រូវចូលរួមចំណែកនោះទេ។
ងាកមកមើលកូរ៉េខាងត្បូងវិញ ហាក់មានភាពប្រុងប្រយ័ត្នជាងគេ ដោយការិយាល័យប្រធានាធិបតីបានលើកឡើងកាលពីថ្ងៃអាទិត្យថា ពួកគេនឹងបន្តទាក់ទងយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក ហើយនឹងធ្វើការសម្រេចចិត្តក្រោយពេលពិភាក្សា និងពិនិត្យយ៉ាងល្អិតល្អន់បំផុត។
ដោយឡែក អង់គ្លេសហាក់បង្ហាញភាពវិជ្ជមានខ្លះ។ នាយករដ្ឋមន្ត្រី Keir Starmer បានជួបពិភាក្សាជាមួយលោកត្រាំ អំពីភាពចាំបាច់ក្នុងការបើកច្រកសមុទ្រនេះឡើងវិញ ដើម្បីកុំឲ្យប៉ះពាល់ដល់ការដឹកជញ្ជូនទំនិញសកល។ មិនតែប៉ុណ្ណោះ លោក Starmer ក៏បានពិភាក្សាជាមួយនាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney ផងដែរ ដើម្បីបន្តការជជែកគ្នាបន្ថែមទៀតជុំវិញជម្លោះនៅមជ្ឈិមបូព៌ា នៅក្នុងកិច្ចប្រជុំនាថ្ងៃចន្ទនេះ៕
ប្រែសម្រួល៖ ឈាង
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


