ព័ត៌មានជាតិ
រដ្ឋបាលស្រុកល្វាឯម ទុកពេល០២សប្តាហ៍ឱ្យរុះរើស្លាកផ្សព្វផ្សាយពាណិជ្ជកម្មដែលគ្មានច្បាប់អនុញ្ញាត និងហួសសុពលភាព
អាជ្ញាធរស្រុកល្វាឯម និង ធ្វើការរុះរើរបារកាត់ទទឹងផ្លូវ ផ្ទាំងប៉ាណូ និងស្លាកផ្សាយពាណិជ្ជកម្មភេសជ្ជៈ និងគ្រឿងស្រវឹងគ្រប់ប្រភេទ ដែលគ្មានច្បាប់អនុញ្ញាត និងហួសសុពលភាព ក្នុងភូមិសាស្ត្រស្រុកល្វាឯម ខេត្តកណ្តាល។

រដ្ឋបាលស្រុកល្វាឯម ជូនដំណឹងដល់ម្ចាស់អាជីវកម្ម ភោជនីយដ្ឋាន អាហារដ្ឋាន ផ្ទះលក់ភេសជ្ជៈ និងក្រុមហ៊ុនចែកចាយស្រាបៀរទាំងអស់ក្នុងភូមិសាស្ត្រស្រុក កន្លងមករដ្ឋបាលស្រុក បានសង្កេតឃើញ មានការតម្លើងផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មភេសជ្ជៈគ្រប់មុខ និងស្រាបៀរជាច្រើន (គ្មានច្បាប់អនុញ្ញាត និងហួសសុ ពលភាព) ក្នុងបណ្តាឃុំទាំង១០ ពិសេសនៅតាមចិញ្ចើមផ្លូវសាធារណៈ ធ្វើឱ្យបាត់បង់នូវ សោភ័ណ្ឌភាព សេចក្តីថ្លៃថ្នូរ របៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋានស្រុក។


ដើម្បីរក្សាបានសណ្តាប់ធ្នាប់ របៀបរៀបរយល្អ ជាពិសេសលើកកម្ពស់សេចក្តីថ្លៃថ្នូរ រដ្ឋបាលស្រុក សូមស្នើឱ្យ លោក-លោកស្រី ជាម្ចាស់អាជីវកម្ម ក្រុមហ៊ុនចែកចាយភេសជ្ជៈ និងស្រាបៀរទាំងអស់ ដែលមានការដាក់តាំង ផ្សព្វផ្សាយពាណិជ្ជកម្មនៅខាងមុខហាង ឬជាយីហោហាងគ្រប់ប្រភេទនៅលើចិញ្ចើមផ្លូវសាធារណៈ ដែលគ្មានច្បាប់ អនុញ្ញាត និងហួសសុពលភាព ត្រូវធ្វើការរុះរើចេញជាបន្ទាន់ ដោយទុករយៈពេល០២សប្តាហ៍ គិតចាប់ពីថ្ងៃជូន ដំណឹងនេះតទៅ។

ក្នុងករណីផុតកាលបរិច្ឆេទកំណត់ខាងលើ គ្រប់ម្ចាស់អាជីវកម្ម ក្រុមហ៊ុនចែកចាយភេសជ្ជៈ និងស្រាបៀរទាំង អស់ ដែលមិនបានធ្វើការរុះរើ រដ្ឋបាលស្រុក នឹងចាត់នីតិវិធីរដ្ឋបាលធ្វើការរុះរើ ដោយបន្ទុកចំណាយ និងរាល់ការខូច ខាតគ្រប់ប្រភេទ ម្ចាស់អាជីវកម្មទាំងអស់ជាអ្នកទទួលខុសត្រូវ។

ជាមួយគ្នានេះ រដ្ឋបាលស្រុក ក៏កោតសសើរចំពោះការចូលរួមសហការពីបណ្ដាម្ចាស់អាជីវកម្ម ភោជនីយដ្ឋាន អាហារដ្ឋាន និងផ្ទះលក់ភេសជ្ជៈមួយចំនួន ដែលបានរុះរើដោយស្ម័គ្រចិត្ត បង្ហាញពីគម្រូដ៏ល្អសម្រាប់ ប្រជាពលរដ្ឋដទៃក្នុងស្រុកល្វាឯម៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ចរាចរណ៍៦ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ២ ម៉ោង agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា៤ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


