Connect with us

ជីវិតកម្សាន្ដ

ក្តៅចិត្ត! ពេជ្រ វត្តីសារ៉ាវឌ្ឍី បើកចំហររឿងត្រូវអ្នកលក់អនឡាញបោក អស់ទាំងលុយ ទំនិញក៏មិនឃើញ

បានផុស

នៅ

ពេជ្រ វត្តីសារ៉ាវឌ្ឍី បវរកញ្ញាលំដាប់រងទី២ នៃកម្មវិធី Miss Universe Cambodia 2025 បានបង្ហាញអារម្មណ៍ក្តៅចិត្ត និងប្រកាសបើកចំហរលើបណ្ដាញសង្គម ក្រោយអះអាងថា ខ្លូនត្រូវបានបុគ្គលលក់អនឡាញម្នាក់បោកប្រាស់ទំនុកចិត្ត ដោយទទួលលុយរួចហើយ ប៉ុន្តែមិនផ្តល់ទំនិញតាមការកម្មង់វិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបង្ហោះរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានឱ្យដឹងថា ខ្លួនព្យាយាមទាក់ទងទៅកាន់អ្នកលក់ជាច្រើនដង ប៉ុន្តែមិនអាចទាក់ទងបានឡើយ ខណៈទាំងលុយ និងសម្ភារៈដែលបានកម្មង់ ក៏មិនទទួលបានតាមការព្រមព្រៀង។ “សូមរំខានបងប្អូន បើមានអ្នកណាស្គាល់គាត់ អាចជួយទាក់ទងឱ្យខ្ញុំបន្តិច ព្រោះខ្ញុំទាក់ទងមិនបានទេ ឈុតក៏អត់ឃើញ លុយក៏យកបាត់ ហើយមិនមែនតែរបស់ខ្ញុំទេ ទាំងរបស់ប្អូនស្រីខ្ញុំផងដែរ” ខ្លួនបានបញ្ជាក់។

បន្ថែមពីនេះ តារាស្រីរូបនេះក៏បានលើកឡើងថា គណនីបណ្ដាញសង្គមរបស់អ្នកលក់រូបនោះហាក់ដូចជាបិទមិនឱ្យខ្លួនមើលឃើញសកម្មភាពឡើយ ខណៈនៅតែបន្តប្រើប្រាស់ធម្មតាជាមួយអ្នកដទៃ ដែលធ្វើឱ្យខ្លួនមានការសង្ស័យ និងអស់សំណើចចំពោះស្ថានការណ៍នេះ។

គួរឱ្យដឹងថា ពេជ្រ វត្តីសារ៉ាវឌ្ឍី កំពុងទទួលបានប្រជាប្រិយភាពកើនឡើងវិញយ៉ាងគួរឱ្យកត់សម្គាល់ តាមរយៈសកម្មភាពសប្បុរសធម៌ និងការចូលរួមផ្សព្វផ្សាយវប្បធម៌ខ្មែរ។ មុននេះខ្លួនក៏ធ្លាប់គ្រងមកុដ Miss Grand Cambodia 2022 និងធ្លាប់តំណាងកម្ពុជាចូលរួមប្រកួតលើឆាកអន្តរជាតិផងដែរ។

ទោះជាយ៉ាងណា ករណីនេះកំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន និងជាការជូនដំណឹងមួយសម្រាប់អ្នកប្រើប្រាស់បណ្ដាញសង្គម ក្នុងការប្រុងប្រយ័ត្នចំពោះការជាវទំនិញតាមអនឡាញ ខណៈម្ចាស់រឿងកំពុងរង់ចាំការឆ្លើយតបពីភាគីពាក់ព័ន្ធ៕ អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម