ព័ត៌មានជាតិ
អាជ្ញាធរក្រុងតាខ្មៅចុះពង្រឹងវិធានការ រៀបចំសណ្តាប់ធ្នាប់សាធារណៈ លើកំណាត់ផ្លូវ២០៣កែងផ្លូវ២០២ ខាងកើតផ្សារតាខ្មៅថ្មី
បញ្ហាការលក់ ដូររំលោភលើចំណីផ្លូវសាធារណៈនៅតាមបណ្តាផ្សារ និងផ្លូវមួយចំនួន បានក្លាយជាប្រធានបទដ៏ក្តៅគគុកដែលបង្កឱ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង និងប៉ះពាល់ដល់សោភ័ណភាពទីក្រុង។

នៅថ្ងៃទី១៨ ខែមិនា ឆ្នាំ២០២៦ អាជ្ញាធរក្រុងតាខ្មៅដឹកនាំដោយលោក ឃឹម សំភារ អភិបាលក្រុងតាខ្មៅ និងជាប្រធានគណៈបញ្ជការឯកភាពក្រុង និងអ្នកពាក់ព័ន្ធបានចុះអនុវត្តវិធានការដើម្បីរៀបចំសណ្តាប់ធ្នាប់សារធារណៈឡើងវិញ លើកំណាត់ផ្លូវ២០៣កែងផ្លូវ២០២ ខាងកើតផ្សារតាខ្មៅថ្មី ដែលប្រជាពលរដ្ឋមានលំនៅឋានលើកំណាត់ផ្លូវ២០៣កែងផ្លូវ២០២ បានយកចំណីផ្លូវសាធារណៈមុខផ្ទះជួលអោយអាជីវករលក់ដូរ បន្លែត្រីសាច់ ដែលបង្កអោយមានការកកស្ទះ ខូចសោភ័ណ្ឌភាព អនាម័យនឹងបរិស្ថាន។


ការយកចិញ្ចើមផ្លូវធ្វើជាទីតាំងលក់ដូរ មិនត្រឹមតែរារាំងដល់អ្នកថ្មើរជើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ខំឱ្យបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរដោយថ្មើរជើង ត្រូវចុះមកដើរលើទ្រូងផ្លូវ បង្កជាកកស្ទះ និងហានិភ័យគ្រោះថ្នាក់ចរាចរណ៍ខ្ពស់ ម្យ៉ាងវិញទៀត ការចតយានយន្តមិនរៀបរយរបស់អតិថិជននៅមុខតូបលក់ដូរលើចិញ្ចើមផ្លូវ បានធ្វើឱ្យចរន្តចរាចរណ៍ជុំវិញតំបន់ផ្សារត្រូវជាប់គាំងស្ទើរតែទាំងស្រុងនៅម៉ោងមមាញឹក។ លោក ឃឹម សំភារ អភិបាលក្រុងតាខ្មៅ បានបញ្ជាក់ថា ក្រោមការណែនាំពីថ្នាក់ដឹកនាំខេត្ត ក្រុមការងារចម្រុះបានចុះអនុវត្តធ្វើការអប់រំ និងណែនាំដល់អាជីវករ ឱ្យយល់ដឹងអំពីច្បាប់សណ្តាប់ធ្នាប់សាធារណៈ និងផលប៉ះពាល់នៃការរំលោភចំណីផ្លូវ។


អាជ្ញាធរក្រុងសូមអំពាវនាវដល់ម្ចាស់ផ្ទះទាំងអស់ ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ចំពោះសង្គម និងត្រូវបញ្ឈប់ជាបន្ទាន់នូវការយកចំណីផ្លូវសាធារណៈទៅជួលឱ្យអ្នកដទៃ។ ហើយប្រសិនបើរកឃើញករណីដដែលនេះកើតឡើងទៀត វិធានការរដ្ឋបាល និងការផ្សព្វផ្សាយជាសាធារណៈនូវសកម្មភាពល្មើសច្បាប់ទាំងនោះនឹងត្រូវអនុវត្តដោយគ្មានការលើកលែង និងសូមប្រជាពលរដ្ឋដែលប្រកបរលក់ដូរលើចំណីផ្លូវទាំងអស់សូមមេត្តាចូលរួមសហការជាមួយអាជ្ញាធរ ក្នុងការរៀបចំសម្រាប់ធ្នាប់សារធារណៈឱ្យបានរៀបរយ ដើម្បីកុំឱ្យមានការកកស្ទះ និងប៉ះពាល់ដល់សោភ័ណ្ឌភាព អនាម័យបរិស្ថាន ហើយសូមទៅលក់នៅទីតាំងដែលអាជ្ញាធរបានរៀបចំអោយលក់ ក្នុងករណីដែលអាជីវករនៅតែបន្តរឹងរូសលក់ដូររំលោភលើទ្រូងផ្លូវ អាជ្ញាធរនឹងធ្វើការតាមច្បាប់។

លោកក៏បានបន្ថែមទៀតថា គោលដៅនៃការរៀបចំសណ្តាប់ធ្នាប់នេះមានគោលបំណងគឺកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងធានាបាននូវលំហូរចរាចរណ៍ល្អប្រសើរ កាត់បន្ថយការបោះចោលសម្រាមពាសវាលពាសកាលដែលកើតចេញពីការលក់ដូរមិនរៀបរយ លើកកម្ពស់មុខមាត់ទីក្រុង សណ្តាប់ធ្នាប់ល្អ ចាប់ផ្តើមពីយើងម្នាក់ៗ ការចូលរួមរបស់បងប្អូន គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការធ្វើឱ្យទីក្រុង និងសហគមន៍របស់យើងមានភាពស្រស់ស្អាត និងមានសណ្តាប់ធ្នាប់ថ្លៃថ្នូរ។ ក្នុងនោះអ្នកដំណើរតាមផ្លូវនេះបានសម្តែងការហួសចិត្ត និងរិះគន់យ៉ាងខ្លាំងចំពោះម្ចាស់ផ្ទះដែលមានចិត្តលោភលន់ទាំងនោះដែលម្ចាស់ផ្ទះយកដីសាធារណៈរបស់រដ្ឋទៅជួលយកលុយដាក់ហោប៉ៅខ្លួនឯង ហើយបង្កការលំបាកដល់អ្នកធ្វើដំណើរ។

សូមជម្រាបជូនផងដែរថា អាជីវករប្រកបរបរលក់ដូរបន្លែត្រីសាច់លើកំណត់ផ្លូវលេខ២០៣ កែងផ្លូវ២០២ ខាងកើតផ្សារតាខ្មៅថ្មីនេះ ភាគច្រើនសុទ្ធសឹងតែជួលទីតាំងពីម្ចាស់ផ្ទះដែលមានលំនៅឋានលើផ្លូវនេះទាំងអស់ ហើយតម្លៃជួលមានចន្លោះចាប់ពី១៥០,០០០រៀល ទៅ១,០០០,០០០រៀល ទៅតាមទីតាំង និងប្រវែងដែលកំណត់ដោយម្ចាស់ផ្ទះ។
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


