កីឡា
គង់ម៉ូណា មិថុរ៉ា មានសមត្ថភាពល្អក្នុងវិស័យកីឡាអាចលេងបានច្រើនប្រភេទកីឡាប្រយុទ្ធ
កីឡាករឆ្នើម គង់ម៉ូណា មិថុរ៉ា មានសមត្ថភាពល្អមិនធម្មតាអាចលេងលើច្រើនប្រភេទកីឡាពិសេសវិញ្ញាសាប្រយុទ្ធដូចជាកីឡាហាប់គីដូ ជឺតជិតស៊ូ បញ្ចសីឡាត់ និងទើបឈ្នះមេដាយសំរឹទ្ធ គុនល្បុក្កតោក្នុងការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិទើបបញ្ចប់នេះទៀតផង។

គង់ម៉ូណា មិថុរ៉ា ពេលបំពាក់មេដាយ
យុវជនដែលមានទេពកោសល្យខាងកីឡា គង់ម៉ូណា មិថុរ៉ា បានឲ្យដឹងថា លោកស្រឡាញ់កីឡាហាប់គីដូខ្លាំង និងបានហ្វឹកហាត់ជាមួយឪពុកជាច្រើនឆ្នាំមកហើយ។ ដោយសារតែហាប់គីដូដែលខ្លួនហ្វឹកហាត់នេះសំបូរក្បាច់ស្នៀត និងជាកីឡាដែលធ្វើឲ្យរាងកាយអំណោយផលកាន់តែល្អចំពោះការហ្វឹកហាត់កីឡាផ្សេងៗទើបធ្វើឲ្យរូបគេហាក់ឆាប់បានប្រភេទកីឡាប្រយុទ្ធមួយចំនួនទៀត។

គង់ម៉ូណា មិថុរ៉ា ពេលប្រកួតល្បុក្តតោ
កីឡាករខាងលើនេះបន្ថែមទៀតថា ថ្មីៗនេះរូបគេទើបតែចូលរួមការប្រកួតគុនល្បុក្កតោផងដែរដោយទទួលបានមេដាយសំរឹទ្ធលើវិញ្ញាសាប្រយុទ្ធ។ ការចូលរួមប្រកួតកីឡាផ្សេងៗកន្លងមកនេះគឺដោយសារតែដកបទពិសោធក្បាច់ស្នៀត និងបានស្វែងយល់ពីកីឡាទាំងនោះដើម្បីបង្កើនសមត្ថភាពរបស់ខ្លួនផងដែរ។
បញ្ជាក់ដែរថា គង់ម៉ូណា មិថុរ៉ា មិនត្រឹមជាកីឡាករហាប់គីដូដែលហ្វឹកហាត់ជាច្រើនឆ្នាំមកទេរូបគេក៏ជាម្ចាស់មេដាយស៊ីហ្គេម ក្នុងប្រភេទកីឡាជឺជីតស៊ូនៅឆ្នាំ២០២៣ ផងដែរ។ រូបគេក៏ជាគ្រូជំនួយរបស់សហព័ន្ធកីឡាហាប់គីដូទៀតផង៕






គង់ម៉ូណា មិថុរា
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


