ព័ត៌មានអន្ដរជាតិ
ក្រោយកាត់បន្ថយពឹងផ្អែកថាមពលពីរុស្ស៊ីចាប់ពីសង្គ្រាមអ៊ុយក្រែន អឺរ៉ុបទំនងត្រូវងាកទៅពឹងរុស្ស៊ីវិញ
រុស្ស៊ីព្យាករថា សហភាពអឺរ៉ុប (EU) អាចនឹងត្រូវបង្ខំចិត្ត «ស្នើសុំជំនួយ»ប្រភពថាមពល មានឧស្ម័នជាដើមពីខ្លួនឡើងវិញ បន្ទាប់ពីប្លុកនេះព្យាយាមកាត់ផ្តាច់ការពឹងផ្អែកជាច្រើនឆ្នាំ ខណៈដែលតម្លៃថាមពលប្រឈមមុខនឹងហានិភ័យនៃការកើនឡើងដែលមិនធ្លាប់មានពីមុនមក។ ជាពិសេសប្លុកអឺរ៉ុបនៅតែបន្តអនុវត្តគោលនយោបាយកាត់បន្ថយការពឹងផ្អែកលើថាមពលរបស់រុស្ស៊ី។

យោងតាម BBC ការព្រមាននេះត្រូវបានចេញដោយលោក Kirill Dmitriev នាយកគ្រប់គ្រងនៃមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី (RDIF) ដែលជាបេសកជនវិនិយោគពិសេសរបស់ប្រធានាធិបតីរុស្ស៊ី ចំពេលមានការប្រែប្រួលខ្លាំងនៅក្នុងទីផ្សារថាមពលសកលដោយសារតែជម្លោះនៅមជ្ឈិមបូព៌ាកាន់តែកើនឡើងខ្លាំង។
លោក Dmitriev បានសរសេរនៅលើបណ្តាញសង្គម X ថា «អឺរ៉ុបនឹងប្រឈមមុខនឹងការពិតដែលចៀសមិនរួច នៃការវិលត្រឡប់ទៅរកការផ្គត់ផ្គង់ពីប្រទេសរុស្ស៊ី ខណៈដែលតម្លៃឧស្ម័នកើនឡើងមិនអាចគ្រប់គ្រងបានឡើយ។ យើងព្យាករណ៍ថា តម្លៃឧស្ម័ននៅក្នុងសហភាពអឺរ៉ុបនឹងខ្ពស់ជាងយ៉ាងហោចណាស់ ១០០% ជាងការប៉ាន់ស្មានពីមុន ហើយចង់ឬមិនចង់ ពួកគេនឹងត្រូវតែស្វែងរកជំនួយឧស្ម័នពីក្រុងមូស្គូ»។
សេចក្តីថ្លែងការណ៍នេះត្រូវបានធ្វើឡើងនៅក្នុងបរិបទនៃសង្គ្រាមរវាងអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ ដែលរំខានដល់លំហូរថាមពលសកលយ៉ាងធ្ងន់ធ្ងរ ជាពិសេសនៅក្នុងច្រកសមុទ្រ Hormuz ជាផ្លូវដឹកជញ្ជូនដ៏សំខាន់សម្រាប់ប្រេង និងឧស្ម័នធម្មជាតិរាវ (LNG)។ បរិមាណកប៉ាល់ដែលឆ្លងកាត់តំបន់នេះបានថយចុះ ៨០% ដែលបណ្តាលឲ្យតម្លៃប្រេង និងឧស្ម័នកើនឡើងយ៉ាងខ្លាំងក្នុងពេលដំណាលគ្នា។
យោងតាមការព្យាករណ៍របស់ HSBC ដែលដកស្រង់ដោយ Bloomberg តម្លៃឧស្ម័ននៅអឺរ៉ុបក្នុងឆ្នាំ ២០២៦ អាចខ្ពស់ជាងការប៉ាន់ស្មានពីមុន ៤០% ហើយនៅតែខ្ពស់នៅឆ្នាំបន្ទាប់។ ទោះជាយ៉ាងណាក៏ដោយ ការវាយតម្លៃពីរុស្ស៊ីបង្ហាញថា ការកើនឡើងជាក់ស្តែងអាចធ្ងន់ធ្ងរជាងនេះ។
សហភាពអឺរ៉ុបស្ថិតនៅក្រោមសម្ពាធទ្វេដង នោះគឺផលវិបាកនៃការកាត់ផ្តាច់ការផ្គត់ផ្គង់ថាមពលពីរុស្ស៊ី បន្ទាប់ពីជម្លោះអ៊ុយក្រែន និងបញ្ហាប្រឈមពីការផ្លាស់ប្តូរទៅជាថាមពលបៃតង។ កត្តាទាំងនេះធ្វើឲ្យប្រព័ន្ធថាមពលរបស់ប្លុក កាន់តែផុយស្រួយនៅចំពោះមុខ។ ជាពិសេស អឺរ៉ុបងាយរងគ្រោះចំពោះការរំខានដល់ការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ (LNG)។ បន្ទាប់ពីរដូវរងាដ៏ត្រជាក់យូរ ទុនបម្រុងឧស្ម័នរបស់តំបន់នេះបច្ចុប្បន្នទាបជាងប្រហែល ១៥% ធៀបនឹងមធ្យមភាគ ៥ ឆ្នាំ។ នេះបង្កើនហានិភ័យនៃការខ្វះខាតនៅពេលដែលតម្រូវការកើនឡើងម្តងទៀត៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


